ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្គាល់ហើយ សពមនុស្ស​អណ្តែត​ជាប់​​ដើម​​ត្រែង​ព្រឹកមិ​ញ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍​បន្ត​ថា ករណី​ប្រទះ​ឃើញ​សាកសព​បុរសម្នាក់​​អណ្តែត​ទឹក​​នោះ គិត​​នៅ​ត្រឹម​ម៉ោងជាង​២​រសៀល​​ថ្ងៃ​ទី​១៧ សីហា ដដែល​នេះ ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​សាកសព​​ហើយ បន្ទាប់​ពី​​មាន​ក្រុម​គ្រួសារ​សាច់ញាតិ​ បាន​មក​ពិនិត្យ​និង​ទាក់ទង​​មក​​​ប៉ុស្តិ៍​នគរបាល​ជ្រោយចង្វារ​រួច​​មក ។

សេចក្តីរាយការណ៍​បន្ត​ថា សាកសព​មានឈ្មោះ​តាំង អ៊ី ហៅ​កាំ​ង អាយុ​៣២​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ជិត​ផ្សារ​ដេប៉ូ​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ  ។

បើ​តាម​ការ​រៀបរាប់​ពី​​សាច់ញាតិ​ថា កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ សីហា កន្លង​មក ជន​រង​គ្រោះ​បាន​ឈ្លោះ​ជាមួយ​​ស្ត្រី​ជា​ប្រពន្ធ​ក្រោយ រឿង​សុំ​លុយ​៥​ម៉ឺន​រៀល​មិន​បាន ព្រោះ​ជន​នេះ​យក​ទៅ​លេង​ល្បែង​​ ទើប​ប្រពន្ធ​មិន​ព្រមឱ្យ ក៏​ស្រាប់តែ​កើត​មាន​ទំនាស់​គ្នា​យ៉ាង​ខ្លាំង ហើយ​ជន​នេះ​បាន​ដើរ​ចេញពីផ្ទះ​ទាំង​យប់ មក​កាន់​ស្ពាន​ជ្រោយចង្វារ​លោតទឹក​សម្លាប់​ខ្លួន​។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ សីហា នេះ សាកសព​ក៏​បាន​អណ្តែត​ឡើង​បង្ក​ភ្ញាក់ផ្អើល​តែ​ម្តង ។

គួរ​រំលឹក​ថា នៅ​វេលា​ព្រឹក​ម៉ោង​៨​ថ្ងៃ​ទី​១៧ សីហា មានការ​ឆោឡោ​មួយ​បាន​កើតឡើង ក្រោយ​ពី​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​ជាប់​នឹង​ដើម​ត្រែង ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ក្នុងភូមិ​ដើម​.​គ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ច្រោ​យ​ចង្វារ ។ សាកសព​ដែល​អណ្តែត​ទើរ​ជាប់​នឹង​ដើម​ត្រែង​នោះ ជា​សព​មនុស្ស​ប្រុស​ដែល​គេ​សង្ស័យ​ថា ជា​សព​របស់​បុរស​ម្នាក់​ដែល​លោតទឹក​សម្លាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ សីហា នៅ​លើ​ស្ពាន​ច្រោ​យ​ចង្វារ ។

ក្រោយ​​ពី​មានការ​ប្រទះ​ឃើញ​សាកសព​ខាងលើ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ តែ​មិន​ទាន់​បាន​ស្រង់​សព​ដែល​ទើរ​នឹង​ដើម​ត្រែង​នោះ​ឡើងគោក​នៅឡើយ​ទេ ហើយ​ក៏​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​របស់​សព​នៅឡើយ​ដែរ ដោយសារ​សភាព​សព​មានការ​ហើម ។