ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ហ្គេ​ម​បា.ញ់​ត្រី​បង្កប់​ក្នុងផ្ទះ​វិឡា​មួយ​កន្លែង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ព្រុំ សំខាន់ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌចំការមន​បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​

រាជធានី​ភ្នំពេញ ៖ លោក ព្រុំ សំខាន់ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌចំការមន​បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់​នៅ​ក្នុងផ្ទះ​វីឡា​មួយ​កន្លែង ដោយ​ធ្វើការ​ដកហូត​ទូរ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២​ទូរ និង​នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ។ ការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​៩៨  ផ្លូវ​លេខ​៩៩ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

លោក ព្រុំ សំខាន់ អភិបាល​ខណ្ឌចំការមន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​មានការ​សហការ​អំពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​ថា កំពុង​តែ​មាន​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង​លួច​បើក​លេង​យ៉ាង​រលូន​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​លោក​នោះ ។ ទើប​ក្នុង​ពេល​នេះ​ដែរ​លោក​បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន​ដែល​ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់​បាន​ឆ្មក់​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​នៅ​ក្នុងផ្ទះ​វីឡា​មួយ​កន្លែង​ខាងលើ​នេះ ។ លោក​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​នៅ​ចំណុច​នេះ​ដែរ​គឺ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​របស់​លោក​បាន​ទទួល​នូវ​ការ​រាយការណ៍​ប្រាប់​អំពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ក្បែរ​ខាង​ទើប​ឈាន​ទៅ​ដល់​ការ​ចុះ​មក​បង្ក្រាប​តែ​ម្តង ហើយ​កម្លាំង​របស់​លោក​ក៏​នៅ​តែ​បន្ត​ចុះ​ប្រតិបត្តិការ​បង្ក្រាប​រាល់​ទីតាំង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​មាននៅ​ក្នុងភូមិ​សាស្ត្រ​របស់​លោក​ជា​បន្តបន្ទាប់​ឱ្យ​ទាល់តែ​អស់​ផង​ដែរ ។

ក្រោយ​ពី​ការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ដែល​ជា​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​នៅ​ចំណុច​ផ្ទះ​វីឡា​ខាងលើ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ចំ​មការ​មន​ក៏​បាន​ធ្វើការ​ដកហូត​ទូរ​ហ្គេ​ម​បាញ់​ត្រី​ទាំង​២​ទូរ​នោះ​យក​ទៅ​រក្សា​ទុក​នៅ​សាលាសង្កាត់​ផ្សារ​ដើម​ថ្កូវ​ដើម្បី​រង់ចាំ​ធ្វើការ​កំទេច​​ចោល​ផង​ដែរ ៕