វិធីព្យាបាលមុនសាមញ្ញគួរចៀសវាង
អ្នកប្រហែលជាចង់សាកល្បងវិធីសាមញ្ញក្នុងការដោះស្រាយបញ្ហាមុនពីព្រោះវាគ្មានជាតិគីមី និងមិនសូវប៉ះពាល់ដល់ស្បែកបើប្រៀបធៀបទៅនឹងក្រែមលាបមុន ។ ខណៈពេលដែលវិធីសាមញ្ញមួយ
អ្នកប្រហែលជាចង់សាកល្បងវិធីសាមញ្ញក្នុងការដោះស្រាយបញ្ហាមុនពីព្រោះវាគ្មានជាតិគីមី និងមិនសូវប៉ះពាល់ដល់ស្បែកបើប្រៀបធៀបទៅនឹងក្រែមលាបមុន ។ ខណៈពេលដែលវិធីសាមញ្ញមួយ
អ្នកប្រហែលជាចង់សាកល្បងវិធីសាមញ្ញក្នុងការដោះស្រាយបញ្ហាមុនពីព្រោះវាគ្មានជាតិគីមី និងមិនសូវប៉ះពាល់ដល់ស្បែកបើប្រៀបធៀបទៅនឹងក្រែមលាបមុន ។ ខណៈពេលដែលវិធីសាមញ្ញមួយចំនួនអាចមានលទ្ធផលល្អដើម្បីព្យាបាលមុន តែវិធីមួយចំនួនអាចធ្វើឱ្យស្ថានភាពស្បែកកាន់តែធ្ងន់ ។ កុំព្យាយាមព្យាបាលបញ្ហាមុនដោយវិធីខាងក្រោម ។
១-ប្រេងដូង
មនុស្សមួយចំនួនប្រើប្រេងដូងដើម្បីកម្ចាត់បញ្ហាមុនលើមុខ ។ ប្រេងដូងអាចធ្វើឲ្យស្ទះរន្ធញើសលើស្បែករបស់អ្នក និងធ្វើឱ្យមានមុន ។ ប្រេងនេះគឺជាធាតុផ្សំដ៏សំខាន់នៅក្នុងផលិតផលផ្តល់ជាតិសំណើម ។ លើសពីនេះត្រូវប្រាកដថាអ្នកប្រើផលិតផលផ្តល់សំណើមដល់ស្បែកដែលបង្កើតឡើងដោយសារធាតុទឹកដើម្បីការពារការកើតមុន ។
២-អំបិល
ពេលខ្លះអ្នកប្រហែលជាប្រើអំបិលដើម្បីកម្ចាត់កោសិកាស្បែក ចាស់ៗដែលបន្សល់ដោយសារបញ្ហាមុន វាអាចធ្វើឲ្យស្បែករបស់អ្នកមានភាពឈឺចាប់ ។ អំបិលមិនធ្វើឱ្យស្ទះរន្ធញើសដោយផ្ទាល់នោះទេ តែវានឹងធ្វើឱ្យស្បែករបស់អ្នកស្ងួត ហើយលទ្ធផលស្បែករបស់អ្នកនឹងផលិតជាតិខ្លាញ់ច្រើនជាងមុន និងនាំឲ្យកើតមុន ។
៣-ទឹកខ្មេះផ្លែប៉ោម
ការប្រើទឹកខ្មេះផ្លែប៉ោមជាទឹកជូតមុខមិនជួយសម្អាតស្បែករបស់អ្នកនោះទេ ។ ទឹកខ្មេះផ្លែប៉ោមប្រហែលជាមិនប៉ះពាល់ដល់ស្បែករបស់អ្នកទេ ប៉ុន្តែវាមិនអាចព្យាបាលបញ្ហាមុននោះទេ ។
៤-ថ្នាំដុសធ្មេញ
មនុស្សជាច្រើនជឿជាក់ថាការប្រើថ្នាំ ដុសធ្មេញអាចដោះស្រាយបញ្ហាមុនបាន ។ ប៉ុន្តែការប្រើថ្នាំដុសធ្មេញលាបលើមុនមិនមានប្រសិទ្ធភាពនោះទេ ។ ថ្នាំដុសធ្មេញមានជាតិហ្វ្លុអូរាយ និងសារធាតុគីមីបង្កការរលាកផ្សេងទៀតដែលអាចធ្វើឱ្យមុនរបស់អ្នកកាន់តែធ្ងន់ ។
៥-គ្រឿងស្រវឹង
មនុស្សជាច្រើនដែលស្បែកសំបូរជាតិខ្លាញ់ប្រើប្រាស់អាល់កុលដើម្បីកម្ចាត់ជាតិខ្លាញ់ទាំងនោះពីលើស្បែកមុខរបស់ពួកគេ ។ ខណៈពេលដែលវាអាចជួយកម្ចាត់ជាតិប្រេងដែលមានលើផ្ទៃមុខខាងក្រៅ វាអាចធ្វើឲ្យស្បែករបស់អ្នកស្ងួតខ្លាំង ព្រមទាំងអាចធ្វើឱ្យស្បែករបស់អ្នករលាក ។ វាក៏អាចនាំអោយមានការរលាក និងក្រហមកាន់តែខ្លាំង ។ ដូច្នេះសូមកុំប្រើជាតិអាល់កុលលើមុខរបស់អ្នក ៕
ចែករំលែកព័តមាននេះ