ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​បញ្ជា​ឲ្យ​ចាត់វិធានការ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការ​បាក់​ដី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​បញ្ជា​ទៅ​ក្រុមហ៊ុន ប៊ូ​យ៉ុ​ង ឲ្យ​ចាត់វិធានការ​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​

រាជធានី​ភ្នំពេញ ៖ អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​បញ្ជា​ទៅ​ក្រុមហ៊ុន ប៊ូ​យ៉ុ​ង ឲ្យ​ចាត់វិធានការ​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​ធ្វើ​យ៉ាងណា កុំ​ឲ្យ​មានការ​បាក់​ដី​នៅ​ការដ្ឋាន​សំណង់ ដែល​កំពុង​ជីក​នេះ​បន្ត​ទៀត បើ​មិន​ដូច្នេះ​ទេ វា​នឹង​ឈាន​ដល់​បាក់​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ព្រោះ​ជា​ផ្លូវ​អន្តរជាតិ​យ៉ាង​សំខាន់​ត​ភ្លា​ប់​ពី​កំពង់សោម​មក​ភ្នំពេញ ។

ការ​ជំរុញ និង​ដាក់​បញ្ជា​ជា​បន្ទាន់​របស់ លោក ឃួ​ង ស្រេង នេះ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ ខណៈ​ពេល​លោក​ដឹកនាំ​មន្ត្រី​ជំនាញ់​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ផ្ទាល់​ទីតាំង​បាក់​ដី​នៅ​ផ្លូវ​សហព័ន្ធ​រុ​ស្សី របស់​ការដ្ឋាន​ក្រុមហ៊ុន ប៊ូ​យ៉ុ​ង ។

ក្រោយ​ពី​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន ប៊ូ​យ៉ុ​ង ត្រូវ​តែ​ចាត់វិធានការ​បច្ចេកទេស​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​ការ​បាក់​ដី​ឲ្យ​ទាល់តែ​បាន និង​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការងារ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ទប់​ដី​ដែល​បាក់​នេះ​ឲ្យ​បាន និង​បន្ត​ការ​បុក​ស៊ី​ផាយ​ឲ្យ​បាន​រឹង​មាំ នៅ​ផ្នែក​ខាង​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​តែ​ម្តង ។

លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​ថា ក្រុមហ៊ុន ប៊ូ​យ៉ុ​ង ដែល​កំពុង​សាងសង់​ការដ្ឋាន​នេះ ត្រូវធ្វើ​យ៉ាងណា​ទប់ស្កាត់​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​កុំ​ឲ្យ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ជួប​រងគ្រោះថ្នាក់​ដ៏​ការ​មហន្តរាយ ប្រេះ​បាក់​ស្រុត​បន្ថែម​ពីលើ​នេះ​ទៀត ។ លោក​បន្ត​ថា ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ពិតជា​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ខ្លាំង​ណាស់ ក្នុង​ការ​លើកទឹកចិត្ត​ចំពោះ​អ្នក​វិនិយោគទុន​បរទេស ប៉ុន្តែ​ដូច​ជា​ករណី​ខាងលើ​នេះ ក្រុមហ៊ុន​ត្រូវ​តែ​យកចិត្តទុកដាក់​គិតគូរ​ពី​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ផង មិន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​សាធារណៈ​ដែល​ផ្តើម​ពី​ការ​ធ្វេសប្រហែស​នោះ​ទេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ៖ ក្រុមហ៊ុន ប៊ូ​យ៉ុ​ង ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​សំណង់​របស់​ប្រទេស​កូរ៉េ មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​ជីកដី​ធ្វើ​ចំណត​ជា​ច្រើន​ឆ្នាំ​ហើយ ហើយ​កាលពី​ល្ថា​ច​ថ្ងៃអាទិត្យ ទី​១៣ ខែសីហា ឆ្នាំ​២០១៧ កន្លង​មកនេះ ខណៈ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ក៏​ស្រាប់តែ​ការដ្ឋាន​មួយ​នេះ​បាក់​ដី និង​របង​ការដ្ឋាន​ជា​ច្រើន​ម៉ែត្រ ចូល​ទៅ​ក្នុង​ការដ្ឋាន​តែ​ម្តង ហើយនឹង​មានការ​បាក់​រហូត​ដល់​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​បន្ថែម​ទៀត ទើប​អាជ្ញា​ធរមាន​វិធានការ​បែប​នេះ ៕