ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​​ចុះ​បន្ទាន់​លើ​ឆ្នេរ​បុក​អ្នកទេសចរ​ស្លា.ប់​

6 ឆ្នាំ មុន

បុរស​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់​ស្លា.ប់​បាត់បង់​ជីវិត​ដោយសារ​យន្តហោះ​ធុន​តូច​មួយ​គ្រឿង​បុក​ពេល​ចុះ​ចត​បន្ទាន់​នៅ​តំបន់ឆ្នេរ​មួយ​នៅ​ព័រ​ទុ​យ​ហ្គា​ល់ ខណៈ​ពួក​គេ​កំពុង​

BBC ៖ បុរស​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​យន្តហោះ​ធុន​តូច​មួយ​គ្រឿង​បុក​ពេល​ចុះ​ចត​បន្ទាន់​នៅ​តំបន់ឆ្នេរ​មួយ​នៅ​ព័រ​ទុ​យ​ហ្គា​ល់ ខណៈ​ពួក​គេ​កំពុង​ដេក​សំដិល​ថ្ងៃ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ខណៈ​ពេល​អ្នកទេសចរ​ជា​ច្រើន​រយ​នាក់​សម្រាក​លំហែកាយ​នៅ​លើ​ឆ្នេរ​«Sao Joao de caparica»​ក្រុង​Almada​ឆ្ងាយ​ពី​ក្រុង​លី​ស​បោ​នភា​គ​ខាងត្បូង​ប្រហែល​២០​គីឡូ​ម៉ែត្រ ស្រាប់តែ​យន្តហោះ​នោះ​សំដៅ​ចុះ​មក ហើយ​មនុស្ស​ម្នា​ជា​ច្រើន​នាំ​គ្នា​រត់គេច ។

លោក​ប៉េ​ដ្រូ កូ​អេ​ល​យ៉ូ ជា​ប៉ូលិស​បញ្ជាក់​ថា មាន​អ្នក​ស្លាប់​២​នាក់​គឺ​បុរស​អាយុ​៥៦​ឆ្នាំ​ម្នាក់ និង​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ ដោយ​ពួក​គេ​ត្រូវ​យន្តហោះ​បុក​ស្លាប់​នៅ​នឹង​កន្លែង រីឯ​អ្នក​នៅ​លើ​យន្តហោះ​គ្មាន​នរណា​ម្នាក់​រង​របួស​ទេ ។

កាសែត​ក្នុងស្រុក​មួយ​ឈ្មោះ​«Diario de noticias»​បាន​ផ្សាយ​ដោយ​យោង​តាម​ការ​អះអាង​របស់​អ្នក​ឃើញ​ហេតុការណ៍​ថា រូបគេ​ឃើញ​យន្តហោះ​ស្ថិត​ក្នុង​កម្រិត​ទាប​ពីលើ​ឆ្នេរ ប៉ុន្តែ​មិនដឹង​ថា វា​មាន​បញ្ហា​ទេ​ទេ ។

AP​ផ្សាយ​ថា​ក្មេង​ស្រី​ដែល​ស្លាប់​ទៅ​កម្សាន្ត​នៅ​ឆ្នេរ​នោះ​ជាមួយ​ឪពុក​ម្តាយ ប៉ុន្តែ​ពួក​គាត់​មិន​រង​របួស​ទេ ៕