ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់… រំលោ.ភក្មួយ​ពីអាយុ៦ឆ្នាំ មកទល់នាងអាយុ​១០​ឆ្នាំហើយ​

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន ​

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​១៦ សីហា​ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ កាលពី​ពេល​កន្លង​មក ។ ជនសង្ស័យ​ឈ្មោះ​ជ្រុ​ន រ៉េ​ត អាយុ​៣៦​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយប៉ែ​ត និង​ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​១០​ឆ្នាំ ដែលត្រូវក្មួយ​របស់ជនសង្ស័យ​តែម្តង ។ ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​គ្រួសារ​រង​គ្រោះ សមត្ថកិច្ច​ក៏​ចុះ​ស្រាវ​ជ្រាវ រហូត​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ ។

បើ​តាម​ឪពុក​ម្តាយ​ក្មេងស្រី​​ថា ជនសង្ស័យ​បាន​ចាប់រំលោភ​កូនស្រី​គាត់ កាលពី​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​១៣ សីហា ស្ថិត​នៅ​ចំណុច​ក្នុង​ព្រៃ​ប្ញ​ស្សី ខាងជើង​ភោជនីយដ្ឋាន​ស្រះ​ត្រជាក់ចិត្ត​ប្រហែល​ជាង​២០០​ម៉ែត្រ ។ គាត់​បន្ត​ថា ដោយសារ​ឃើញ​កូនស្រី​មាន​សភាព​ស្លេកស្លាំង​ខុស​ពី​ធម្មតា ពេល​សាកសួរ​នាង​ប្រាប់​ថា កាលពី​ព្រឹក​ថ្ងៃមុន​បាន​មក​លេង​ផ្ទះ​របស់​ជនសង្ស័យ ក៏​ត្រូវ​ជនសង្ស័យ​បបួល​នាង​និង​ប្អូនស្រី​ម្នាក់​ទៀត ទៅ​រក​ជីក​ទំពាំង​ដោយ​ទៅ​ដល់​ចំណុច​កើតហេតុ ។ ជន​នោះ​ឱ្យ​នាង​ប្អូន​ចាំ​ម៉ូតូ ហើយ​នាំ​នាង​ចូល​ព្រៃ ។ នាង​និយាយ​ទៀត​ថា ពេល​ដល់​កន្លែង​ស្ងាត់ ត្រូវ​ជនសង្ស័យ​បាន​ប្រាប់​ឱ្យ​នាង​ស្រាតខោ​ចេញ ពេល​នោះ​នាង​មិន​ព្រម​ធ្វើ​តាម ជន​នោះ​បាន​ចាប់​នាង​ស្រាត​ខោអាវ ហើយ​ផ្តួល​ដី​រំលោភ​រហូត​បាន​សម្រេច​២​ដង ។

ក្មេង​ស្រី​រង​គ្រោះ​ប្រាប់​ទៀត​ថា ជនសង្ស័យ​បាន​ល្បួង​រំលោភ​ធ្វើបាប​នាង​តាំងពី​យូរ​មក​ហើយ និង​ជា​ច្រើន​ដង ប៉ុន្តែ​មិន​ហ៊ាន​ប្រាប់​ឪពុក​ម្តាយ​ឡើយ ។ ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ពិតជា​បាន​បាន​រំលោភ​នាង​បាន​សម្រេច​មែន ។ គួរ​បញ្ជាក់​​ថា ជនសង្ស័យ​ថែម​ទាំង​ជាប់​ពាក់ព័ន្ធ​ប្រើ​គ្រឿងញៀន​ផង​ដែរ ព្រោះ​ឃាត់ខ្លួន​ឆែក​ឃើញ​ឧបករណ៍​សេព​គ្រឿងញៀន ។