ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មោះបងប្អូន! ​ទៅយក​ម៉ូតូ​ដែលបាត់…​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ បើតាម​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញបានឱ្យ​​ដឹង​ថា ស្រប​ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​ទីតាំង​​ឃ្លាំង​ហាង​ទទួល​បញ្ចាំ​នៅ​ខណ្ឌ​សែន​សុខ និងខណ​ទួល​គោក ខណៈសមត្ថកិច្ច​​បាន​រក​ឃើញ​ម៉ូតូ​ចំនួ​៥១​គ្រឿង និង​រថយន្ត​​៤​

រាជធានី​ភ្នំពេញ ​៖ បើតាម​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញបានឱ្យ​​ដឹង​ថា ស្រប​ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​ទីតាំង​​ឃ្លាំង​ហាង​ទទួល​បញ្ចាំ​នៅ​ខណ្ឌ​សែន​សុខ និងខណ​ទួល​គោក ខណៈសមត្ថកិច្ច​​បាន​រក​ឃើញ​ម៉ូតូ​ចំនួ​៥១​គ្រឿង និង​រថយន្ត​​៤​គ្រឿង (អត់​ស្លាក​លេខ និងអត់​ឯកសារ) ​កាល​​ថ្មី​ៗ​​នេះ ដូច្នេះ​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ណា ​ដែល​ត្រូវ​ចោរលួច​​និង​ប្លន់ ​ឬ​បាត់​ម៉ូតូ អាច​​ទៅ​យក​វិញ នៅ​ស្នងការ​នគរ​បាលរាជធានីភ្នំពេញ ​ប៉ុន្តែ​​​ត្រូវ​មាន​ឯកសារ​​បញ្ជាក់​​គ្រប់​គ្រាន់​​ផងដែរ​ ។

​សូមបញ្ជាក់ទៀត​ថា បងប្អូន​អាច​យក​​ឯកសារ​​ពាក់ព័ន្ធ​ទៅ​ផ្ទៀងផ្ទាត់​មើល នៅឯ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សមត្ថកិច្ច​នឹង​ធ្វើ​ការ​​​ផ្តល់​​ជូនវិញ​ភ្លាម ។
Narith