ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​លាភ ពពោះ​កូនភ្លោះ ច​ម្ង​ល់​កាន់តែ​ខ្លាំង​នរណា​ជា​ឪពុក ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ពី​តារា​កំប្លែង​នាង​លាភ កំពុង​ត្រៀម​សម្រាល​កូនភ្លោះ​នា​ពេល​ខាង​មុខ មានការ​ចាប់អារម្មណ៍​ខ្លាំង​ឡើង​ពី​មហាជន ។

ព័ត៌មាន​នោះ​មានការ​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ពី​តារា​កំប្លែង​នាង​លាភ កំពុង​ត្រៀម​សម្រាល​កូនភ្លោះ​នា​ពេល​ខាង​មុខ មានការ​ចាប់អារម្មណ៍​ខ្លាំង​ឡើង​ពី​មហាជន ។

ព័ត៌មាន​នោះ​មានការ​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ស្រប​ពេល​មួយ​រយៈ​ចុង​ក្រោយ​នេះ​តារា​កំប្លែង​នាង​លាភ បាត់​មុខ​ពី​ឆាកកំប្លែង ម្យ៉ាងទៀត​ហ្វេ​ស​ប៊ុ​ក​របស់​នាង​បាន​ប្តូរ​ដាក់​រូប​បុរស​ម្នាក់​ពកូន​ភ្លោះ ។

បើ​យោង​តាម​រយៈ​ការ Command កាលពី​ពេល ថ្មី​ៗ​កន្លង​មក នៅ​ពីក្រោម​ការ​បង្ហោះ​រូប​កូនភ្លោះ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ នាង​លាភ​ទទួលស្គាល់​ថា​ជា​ការណ៍​ពិត ដោយ​នាង​កំពុង​តែ​ពពោះ​កូនភ្លោះ​៥​ខែ​ហើយ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​នាង​លាភ​មិន​បង្ហាញ​អត្តសញ្ញាណ​ឪពុក​កូនភ្លោះ​របស់​នាង​ទេ ហើយ​កន្លង​មក​មិន​មាន​ដំណឹង​ស្នេហា​របស់​នាង​ជាមួយ​អ្នក​ណា ក្រៅពី​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​នាយ​ក្រឹម ធ្វើ​ឱ្យ​គេ​សង្ស័យ​នោះ​ទេ ។​រវាង​នាយ​ក្រឹម និង​នាង​លាភ តែងតែមាន​ភាព​ស្និទ្ធស្នាល​គ្នា​ទាំង​ការ​ចូលរួម​សម្តែង​កំប្លែង និង​ចូលរួម​កម្មវិធី​របស់​អ្នកសិល្បៈ ដូច​ជា​ពិធី​មង្គលការ​ជាដើម ។

ភាព​ស្និទ្ធស្នាល​នោះ​ធ្វើ​ឱ្យ​មហាជន និង​អ្នកសិល្បៈ​មួយ​ចំនួន​សង្ស័យ​ថា​នាយ​ក្រឹម និង​នាង​លាភ​អាច​ជា​គូស្នេហ៍​នឹង​គ្នា ។

តាម​រយៈ​នេះ​គេ​ក៏​សង្ស័យ​ដែរ​ថា​នាយ​ក្រឹម អាច​ជា​ឳ​ពុក​កូនភ្លោះ​របស់​នាង​លាភ ។

ផ្ទុយ​ទៅ​វិញ​នាយ​ក្រឹម ហាក់​មិន​អើពើ ឬ​ចាប់អារម្មណ៍​ចំពោះ​ដំណឹង​នេះ​ទេ ។ បើ​យោង​តាម​អ្នកសិល្បៈ​មួយ​ចំនួន​បង្ហើប​ឱ្យ​ដឹង​ថា​នាយ​ក្រឹម​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​សុខភាព​របស់​នាង​លាភ ដោយ​តម្រូវ​ឱ្យ​នាង​ថែរក្សា​សុខភាព ដោយ​មិន​ឱ្យ​ចេញ​សម្តែង​ដូច​មុន​ទេ ។

ភរិយា​របស់​តារា​កំប្លែង​នាយ​ក្រឹម កន្លង​មក​ធ្លាប់​អះអាង​ប្រាប់​កោះសន្តិភាព​ថា អ្នកស្រី​ហាក់​មិនសូវ​ជា​ចាប់អារម្មណ៍​ពី​ការ​ទាក់ទង​រវាង​ស្វាមី និង​នាង​លាភ ដោយ​អ្នកស្រី​បញ្ជាក់​ដោយ​ខ្លី​ថា ចំពោះ​ការងារ​សិល្បៈ​របស់​ស្វាមី គឺ​អ្នកស្រី​មិន​លូកលាន់​ទេ ។

កូនភ្លោះ​របស់​នាង​លាភ តើ​នរណា​ជា​ឪពុក ? មិន​ចាត់​ទុក​ថា​វា​ជា​ការណ៍​ពិត​ទេ​ចំពោះ​ការ​ដៅ​លើ​នរណា​ម្នាក់ បើ​ម្ចាស់ខ្លួន​មិន​បញ្ជាក់​នោះ ៕