ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ និង​ម៉ូតូ​ពន្លះ​គ្នា​ពេញទំហឹង

6 ឆ្នាំ មុន

រាជធានី​ផ្នំ​ពេញ ៖ ម៉ូតូ​២​គ្រឿង ជិះ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន នៅ​ផ្លូវកែង​អក្សរ​តេ ក៏​ជ្រុល​ទៅ​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួសធ្ងន់​ម្នាក់

រាជធានី​ផ្នំ​ពេញ ៖ ម៉ូតូ​២​គ្រឿង ជិះ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន នៅ​ផ្លូវកែង​អក្សរ​តេ ក៏​ជ្រុល​ទៅ​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល់​ម្នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ ទុល​មុខ​នឹង​ហាង​នំ​បុ័ង បាយ័ន ផ្លូវ​២១៧ កែង​និង​ផ្លូវ​បេតុង អត់លេខ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FD-៥៦៤១ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើត កែង​និង​ផ្លូវ​បេតុង​អត់លេខ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត បាន​ជិះ​ម៉ូតូ​ម៉ាក់​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១CT-៥៤៨៥ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​អត់លេខ ក្នុង​ទិស​ដៅ​លិចទៅ​កើត ក្នុង​ល្បឿន​លឿន បម្រុង​ឆ្លង​ទទឹង​ផ្លូវ ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ហុងដា​ឌ្រី​ម​ចំ​ពីមុខ ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ដែល​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​រង​របួសរ​លាត់ដៃរ​លាត់ជើង​តិចតួច ចំណែក​ម៉ូតូ​បែក​កង់​មុខ និង​វៀច​ជំ​ពាស់ ។

ដោយឡែក​ខាង​ម៉ូតូ​ស្កុប​ពី​វិញ រង​របួស​បែកក្បាល ហូរ​ឈាម​ពេញ​ផ្លូវ ហើយ​ភ្លាម​នោះ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ដង្កោ ឬ​ឯ​ម៉ូតូ​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ទាំង​ពីរ​គ្រឿង​| ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ ដើម្បី​ធ្វើការ​ដោះស្រាយ ៕