ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទំនិញ​បុក​ម៉ូតូ​២​គ្រឿង រង​របួសធ្ងន់​ស្រាល​២​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ជិះ​ម៉ូតូ​ឌ្រី​ម​សង់ ពណ៌​ក្រហម ឆ្លង​ទទឹង​ផ្លូវ មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង បើក​ប៉ះ​បណ្តាល​ឲ្យ​ដួល​រង​របួសស្រាល ស្រប​ពេល​នោះ​ដែរ រថយន្ត​បង្ក​បាន​បួង​ចង្កូត​គេច​ចេញ ព្រោះ​ខ្លាច​កិន​មនុស្ស ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ដែល​ជិះ​ដោយ​បុរស​ម្នាក់​ទៀត ក្នុង​ទិស​ដៅ​ស្របគ្នា ចំ​ពីក្រោយ​ពេញទំហឹង

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ជិះ​ម៉ូតូ​ឌ្រី​ម​សង់ ពណ៌​ក្រហម ឆ្លង​ទទឹង​ផ្លូវ មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង បើក​ប៉ះ​បណ្តាល​ឲ្យ​ដួល​រង​របួសស្រាល ស្រប​ពេល​នោះ​ដែរ រថយន្ត​បង្ក​បាន​បួង​ចង្កូត​គេច​ចេញ ព្រោះ​ខ្លាច​កិន​មនុស្ស ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ដែល​ជិះ​ដោយ​បុរស​ម្នាក់​ទៀត ក្នុង​ទិស​ដៅ​ស្របគ្នា ចំ​ពីក្រោយ​ពេញទំហឹង ព្រមទាំង​អូស​ម៉ូតូ​ជិះ​ត​៥០០​ម៉ែត្រ ពីក្រោម​រថយន្ត បណ្តាល​ឲ្យ​អ្នក​ម៉ូតូ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និ​១៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ ទុល​មុខ​នឹង​ភោជនីយដ្ឋាន សួន​ស្នេហ៍​ចំការ​ដូង ផ្លូវ​២១៧ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​បានឃើញ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៣ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១I-៤០៥៩ បាន​ជិះ​ឆ្លងកាត់​ទទឹង​ផ្លូវ ក្នុង​ទិស​ដៅ​លិចទៅ​កើត ខណៈ​ពេល​ដែល​ឆ្លង​ជិត​ផុត​ហើយ​នោះ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់ វ​យ័​ជាង​៤០​ឆ្នាំ បាន​បើករថយន្ត​បង្ក​ដឹក​ទំនិញ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម ៣A-០១៤៧ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅ​ប៉ះ​គូថ​ក្រោយ​បន្តិច​បណ្ដាល​ឲ្យ​ម៉ូតូ​ដួល ពេល​នោះ​ដែរ អ្នកបើកប​បររថ​យន្ត បាន​ប្រឹង​បួង​ចង្កូត​មក​ខាងស្តាំ ដើម្បី​គេច​កុំ​ឲ្យ​កិន​មនុស្ស ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BK-៥៤៤២ ដែល​ជិះ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​ស្របគ្នា ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ រង​របួស​បាក់ជើង​ខាងឆ្វេង និង​បែក​ផ្លោ​ក​នោម ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ គ្លិ​និក​ឯកជន សួ​គា៍ ។

ដោយឡែក​ខាង​រថយន្ត​វិញ ឃើញ​សភាព​បែប​នេះ បាន​បើករថយន្ត រត់គេច​ខ្លួន​ទាំង​ម៉ូតូ​នៅ​ក្រោម​រថយន្ត បែក​ផ្កាភ្លើង​ពេញ​ផ្លូវ ពី​កន្លែង​កើតហេតុ​៥០០​ម៉ែត្រ ទើបត្រូវ​បាន​សមត្ថកិច្ច ដែល​ប្រចាំការ​នៅ​ក្បែរ​នោះ ដេញ​តាម​ឃាត់​បាន​ទាំង​រថយន្ត និង​អ្នកបើកប​បរ រួច​ហើយ​បាន​នាំ​ខ្លួន​យក​ទៅ​សាកសួរ នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ  ។

ក្រោយ​ពេល​កើតហេតុ រថយន្ត និង​ម៉ូតូ​២​គ្រឿង ព្រមទាំង​អ្នក​បើករថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សារ​ទុក នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក ដើម្បី​ធ្វើការ​ដោះស្រាយ ៕