ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ហេង​លី ជា​កន្លែង​តុបតែង​ម៉ូតូ​សម្រាប់​យុវវ័យ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន ការ​លេង​ស្តាយ៍​ម៉ូតូ​ប្លែក​ៗ​តាម​រយៈ​ការ​ដោះ​ដូរ​ផ្នែក​មួយ​ចំនួន បាន​និង​កំពុង​ពេញ​និយម​ពី​យុវវ័យ ពិសេស​គឺ​យុវជន ។ ដោយសារ​តែ​ការ​និយម​ចូល​ចិត្ត​បែប​នេះ បាន​ធ្វើ​ឱ្យ​

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន ការ​លេង​ស្តាយ៍​ម៉ូតូ​ប្លែក​ៗ​តាម​រយៈ​ការ​ដោះ​ដូរ​ផ្នែក​មួយ​ចំនួន បាន​និង​កំពុង​ពេញ​និយម​ពី​យុវវ័យ ពិសេស​គឺ​យុវជន ។ ដោយសារ​តែ​ការ​និយម​ចូល​ចិត្ត​បែប​នេះ បាន​ធ្វើ​ឱ្យ​ការ​លក់​គ្រឿងបន្លាស់ និង​សម្ភារ​កែ​ច្នៃ​ម៉ូតូ​នៅ​ម្ដុំ​ផ្សារ​ហេង​លី ក្លាយជា​កន្លែង​សម្រាប់​តុង​តែង និង​កំពុង​មានការ​គាំទ្រ​ច្រើន ។

បើ​តាម​អាជីវករ​លក់​គ្រឿង​ម៉ូតូ អ្នកស្រី ចែ គី​ម បានឱ្យ​ដឹង​ថា យុវវ័យ​ភាគច្រើន​លេង​កាំ និង​កង់​ស្ព័​រ ដោយ​ក្នុង​១​ថ្ងៃ គាត់​អាច​លក់​បាន​ពី​៤​ទៅ​៥​គូ ។ ចំណែក​អាជីវករ​ផ្សេងៗ​ដែល​លក់​សម្ភារ​តុបតែង​ច្រើន​នោះ ក៏​លក់ដាច់​ច្រើន​ផង​ដែរ ដោយសារ​តែ​វា​ផ្តល់​ជម្រើស​ច្រើន​សម្រាប់​យុវវ័យ​ក្នុង​ការ​សម្រេចចិត្ត ។

អ្នកស្រី​បន្ត​ថា ៖« សព្វ​ថ្ងៃនេះ យុវវ័យ​លេង​ម៉ូតូ​ច្រើន ជា​ពិសេស អ្នក​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​។ នៅ​ពេល​ម៉ូតូ​ចេញ​ស៊េរី​ថ្មី​ៗ យុវវ័យ​តែងតែ​យក​មក​តុបតែង ឬ​ដូរ​កង់​ស្ព័​រ​នៅ​ទី​នេះ ។ ចំណែក​អ្នក​ជិះ​ម៉ូតូ​ប្រភេទ​ប្រើ​លេខ​អូ​តូ ក៏​មក​ទម្លាក់​បូម ឬ​ដូរ​សម្បក ដើម្បី​ឱ្យ​ប្លែក និង​ចាប់អារម្មណ៍​នៅ​ពេល​ចេញ​ទៅ​ណា​ម្តង​ៗ » ។

លោក ខៀវ សូត្រ​សុ​គី​រ៉ា និស្សិត នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​កំពុង​ឲ្យ​ជាង​ប្ដូរ​កង់ និង​កាំរន្ទះ បាន​រៀបរាប់​ថា មូលហេតុ​ដែល​លោក​លេង​កង់​ស្ព័​រ ឬ​កាំរន្ទះ​នេះ គឺ​លោក​ចូល​ចិត្ត​នូវ​អ្វី​ដែល​ថ្មី ហើយ​ប្លែក ។ លោក​ថា ៖« បើ​យើង​ដាក់​កង់​ធម្មតា អ្នក​ផ្សេង​មើល​មក ហាក់ដូច​មាន​លក្ខណៈ​សាមញ្ញ តែបើ​យើង​ដាក់​កាំរន្ទះ ឬ​កង់​ស្ព័​រ​បែប​នេះ ពេល​ជិះ​ម៉ូតូ​នៅ​ក្នុង​ចំណោម​អ្នក​ដទៃ គឺ​មាន​លក្ខណៈ​ប្លែក​ពី​គេ ហើយ​ម្យ៉ាងទៀត វា​ជា​ចំណង់​ចំណូលចិត្ត​របស់ខ្ញុំ » ។

និស្សិត​រូប​នេះ​លើក​ឡើង​ថា លោក​ចូល​ចិត្ត​លេង​កង់​ស្ព័​រ​នេះ​រយៈពេល​៥​ឆ្នាំ​មក​ហើយ ។ នៅ​ពេល​ប្ដូរ​សម្បក ឬ​កាំ លោក​តែងតែ​មក​ប្ដូរ​នៅ​ទី​នេះ ព្រោះ​វា​មាន​ជម្រើស​ច្រើន។ ចំពោះ​ការ​ចំណាយ​ប្ដូរ​កង់​ស្ព័​រ​១​គូ​នេះ គឺ​អស់ប្រាក់​៧០​ដុល្លារ ។

ចំណែក​កសិករ​ម្នាក់​មក​ពី​ខេត្តកំពត ដែល​កំពុង​ប្ដូរ​បំពង់​ស៊ី​មាំ​ង​ប្រែ​ន បាន​និយាយ​ថា ការ​ដែល​លោក​សម្រេច​ដាក់​បំពង់​ស៊ី​មាំ​ង​ប្រែ​ន​នេះ កន្លង​មក លោក​ធ្លាប់​ដឹង​ថា វា​ជួយ​ធ្វើ​ឱ្យ​ម៉ូតូ​រត់​ធូរ និង​ស្ទុះ​ជាង​ការ​ប្រើ​បំពង់​ស៊ី​មាំ​ង​ធម្មតា ។ ដោយសារ​តែ​លោក​ត្រូវការ​ដឹក​សម្ភារ​ទៅ​ចម្ការ លោក​ក៏​ប្ដូរ​ស៊ី​មាំ​ង​ប្រភេទ​នេះ ដើម្បី​កុំ​ឲ្យ​ម៉ូតូ​យ៉ាប់​ម៉ាស៊ីន ៕