ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ខេត្តកោះកុង​ម្នាក់ បាន​នាំ​ខ្លួន​ដាក់​ពន្ធនាគារ

6 ឆ្នាំ មុន

ខេត្តកោះកុង ៖ នៅ​រសៀល​ថ្ងៃ​ទី​១៤ សីហា ២០១៧ លោក​ចៅក្រម មីន មក​រា ប្រធាន​សាលាដំបូង​ខេត្តកោះកុង បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ

ខេត្តកោះកុង ៖ នៅ​រសៀល​ថ្ងៃ​ទី​១៤ សីហា ២០១៧ លោក​ចៅក្រម មីន មក​រា ប្រធាន​សាលាដំបូង​ខេត្តកោះកុង បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ឃឹម សា​ណេ ស្នងការ​រង​ទទួល​ផែន​កណ្តាល​យុត្តិធម៌ នាំ​ខ្លួន​មន្ត្រី​ម្នាក់ នៃ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តកោះកុង រួច​បញ្ជូន​ទៅ​កាន់​ព​ន្ឋ​នាគារ​យ៉ាង​តក់ក្រហល់​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​។ 

ដោយ​យោង​តាម​ដីកា​លេខ​1595 ត​-​ព​/17 ចុះ​ថ្ងៃ​ទី​១៤ សីហា​២០១៧ ត្រូវ​បាន​បង្គាប់​ឲ្យ​នាំ​ខ្លួន លោក ទៀង សា​រ៉េ​ត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ប្រធាន​ការិយាល័យ​អធិការកិច្ច និង​វិវាទ នៃ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង ពី​បទ រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្តិ​នៅ​ភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៦​។

ការ​ចាប់ខ្លួន​មន្ត្រី​ខាងលើ តាម​ផ្លូវ​តុលាការ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មន្ត្រី​នានា ក្នុង​ខេត្ត​មានការ​ងឿងឆ្ងល់ បង្កប់​ដោយ​ការ​រន្ធត់​យ៉ាង​ខ្លាំង ព្រោះ​មជ្ឈដ្ឋាន​ទាំងនោះ​បាន​លើក​ឡើង​ថា មន្ត្រី​រូប​នោះ​ត្រូវ​បញ្ចប់​អនាគត ជា​មន្ត្រី​ក្រប​ខណ្ឌ​រដ្ឋ ខណៈ​ដែល​មន្ត្រី​រូប​នោះ​ត្រូវ​បាន​ធ្លាក់ខ្លួន​ជា​ទណ្ឌិត​៕