ការដូរពណ៌ធ្មេញគឺជាបញ្ហាដែលយើងមិនអាចចៀសរួចទេ ប៉ុន្តែយើងពិតជាមិនអាចអង្គុយស្ងៀម និងមិនអើពីនឹងវានោះទេ ។ នាពេលបច្ចុប្បន្ននេះការធ្វើធ្មេញឲ្យភ្លឺសស្អាតពិតជាមិនពិបាកទេ ជាមួយនឹងការព្យាបាលតាមបែបវិទ្យាសាស្ត្រនៅគ្លីនិកធ្មេញ ខណៈពេលដែលការព្យាបាលដោយគីមីពិតជាធ្វើឱ្យធ្មេញរបស់អ្នកស ប៉ុន្តែវាក៏អាចបង្កឱ្យមានបញ្ហាដូចជាការស្រៀវធ្មេញ ។
ដើម្បីធ្វើឲ្យធ្មេញស សូមអានអត្ថបទខាងក្រោមដើម្បីដឹងពីវិធីព្យាបាលដោយធម្មជាតិ និងអាហារដែលជួយអ្នកដោះស្រាយនឹងបញ្ហានេះ៖
១-ការកាត់បន្ថយកម្រិតអាស៊ីត
ការទទួលទានទឹកញឹកញាប់អាចជួយទប់ស្កាត់ការកកើតស្នាម ផ្សេងៗនៅលើធ្មេញរបស់អ្នក និងរក្សាសុខភាពមាត់ធ្មេញរបស់អ្នក ។ វាក៏អាចជួយកាត់បន្ថយជាតិអាស៊ីតក្នុងមាត់ដែលបណ្តាលឱ្យខូចខាតដល់ធ្មេញរបស់អ្នក ។
២-វីតាមីន A
ការទំពាការ៉ុតឆៅនឹងបង្កើនការផលិតទឹកមាត់ក្នុងមាត់របស់អ្នក ដែលវាជាអ្នកលាងសម្អាតធ្មេញពីធម្មជាតិក្នុងរាងកាយរបស់អ្នក ។ លើសពីនេះទៅទៀត វីតាមីន A ដែលមាននៅក្នុងការ៉ុតមិនត្រឹមតែមានប្រយោជន៍ចំពោះភ្នែករបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងពង្រឹងសុខភាពធ្មេញរបស់អ្នកផងដែរ ។
៣-អាហារសម្បូរជាតិកាកសរសៃ
ប្រូខូលីមានតួនាទីស្ទើរតែដូចជាអ្នកបំបាត់កាកសំណល់នៅក្នុងមាត់របស់អ្នក និងបំផ្លាញបាក់តេរី ព្រមទាំងកំបោរនៅលើធ្មេញដើម្បីធ្វើឲ្យវាស្អាត ។ ជាតិដែកនៅក្នុងប្រូខូលីមានផលប្រយោជន៍ដោយបង្កើតជាស្រទាប់ការពារ ធ្មេញរបស់អ្នកប្រឆាំងនឹងជាតិអាស៊ីតដែលផលិតដោយបាក់តេរី ដែលវាអាចការពារស្នាម និងធ្មេញប្រហោង ។ ប្រូខូលីក៏មានជាតិកាកសរសៃខ្ពស់ដែលអាចជួយក្នុងការកាត់បន្ថយការរលាកក្នុងមាត់ផងដែរ ។
៤-បន្សាបជាតិអាស៊ីត
វីតាមីន C ដែលមាននៅក្នុងផ្លែក្រូចជួយការពារមាត់ពីជំងឺ និងការរលាកអញ្ចាញធ្មេញផ្សេងៗ ។ ជាតិអាស៊ីតនៃផ្លែក្រូចក៏ជួយបន្សាបជាតិអាស៊ីតដែលបង្កឱ្យមានបញ្ហាពុកធ្មេញ ។ សំបកក្រូចក៏មានអត្ថប្រយោជន៍ផងដែរចំពោះធ្មេញរបស់អ្នក ។ អ្នកអាចសាកល្បងត្រដុសផ្នែកខាងក្នុងនៃសំបកក្រូចជាមួយធ្មេញរបស់អ្នកដើម្បីប្រយុទ្ធប្រឆាំងនឹងការកកើតកំបោរលើធ្មេញ ៕
ចែករំលែកព័តមាននេះ