ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

5​យ៉ាង​មិន​គួរ​ធ្វើ​ភ្លាម​ៗ​ក្រោយ​បរិភោគ​អាហារ​

6 ឆ្នាំ មុន

អ្នកដឹង​ថា​ អ្នក​មិន​គួរ​ទទួលទាន​ទឹក​ភ្លាម​ៗ ​បន្ទាប់​ពី​ការ​បរិភោគ​អាហារ ។ ប៉ុន្តែ​ក្រៅពី​ការ​ទទួលទាន​ទឹក មានរឿង​ជា​ច្រើន​ទៀត​ដែល​អ្នក​គួរតែ​ចៀសវាង​ធ្វើ​ភ្លាម​ៗ ​បន្ទាប់​ពី​បរិភោគ​អាហារ​របស់​អ្នក ។

អ្នកដឹង​ថា​ អ្នក​មិន​គួរ​ទទួលទាន​ទឹក​ភ្លាម​ៗ ​បន្ទាប់​ពី​ការ​បរិភោគ​អាហារ ។ ប៉ុន្តែ​ក្រៅពី​ការ​ទទួលទាន​ទឹក មានរឿង​ជា​ច្រើន​ទៀត​ដែល​អ្នក​គួរតែ​ចៀសវាង​ធ្វើ​ភ្លាម​ៗ ​បន្ទាប់​ពី​បរិភោគ​អាហារ​របស់​អ្នក ។

រឿង​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ចៀសវាង​ធ្វើ​វា​ភ្លាម​ៗ​បន្ទាប់​ពី​ការ​បរិភោគ​អាហារ ៖

១-​ការ​ជក់បារី
ការ​ជក់បារី ភ្លាម​ៗ​បន្ទាប់​ពី​បរិភោគ​អាហារ​ស្មើនឹង​ការ​ជក់បារី​ចំនួន​ដប់​ដើម​ក្នុង​ពេល​តែ​មួយ ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា ការ​ជក់​បារីភ្លាម​ៗ​បន្ទាប់​ពី​បរិភោគ​អាហារ​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​សួត និង​ពោះវៀន ។ ការ​ជក់បារី​ក្រោយ​ពេល​ទទួលទាន​អាហារ​ក៏​ធ្វើ​ឲ្យ​ថយ​ចុះ​ការ​រំលាយ​អាហារ​របស់​អ្នកផង​ដែរ ។

២-​ទទួលទាន​តែ
ការ​ទទួលទាន​តែ ភ្លាម​ៗ​បន្ទាប់​ពី​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​អាច​រំខាន​ដល់​ការ​ស្រូប​យកជាតិ​ដែក​ក្នុង​រាង​កាយ​របស់​អ្នក​។ វា​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ផង​ដែរ​ថា ការ​ទទួល​ទាន​តែ​អំឡុង​ពេល​បរិភោគ​អាហារ​អាច​បន្ថយ​ជាតិ catechin ចូល​ក្នុង​រាង​កាយ ដែល​វា​ជា​សមាសធាតុ​មាន​វត្ត​មាននៅ​ក្នុង​តែ និង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ទម្រង់​សរីរវិទ្យា​ជា​ច្រើន ។

៣-​បរិភោគ​ផ្លែ​ឈើ
ការ​បរិភោគ​ផ្លែ​ឈើ​បន្ទាប់​ពី​អាហារ​អាច​បង្ក​ឱ្យ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ក្រហាយ​ទ្រូង និង​ភើ ។ ដូច​គ្នា​នេះ​ផង​ដែរ ទម្លាប់​នៃ​ការ​បរិភោគ​អ្វីមួយ ភ្លាម​ៗ​បន្ទាប់​ពី​អាហារ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នកមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឡើង​ទម្ងន់​។ ផ្លែ​ឈើ​មួយ​មាន​កាឡូរី​ជា​មធ្យម​បី​ដង​ប្រៀប​នឹង​បន្លែ ។

៤-​គេង
ប្រសិនបើ​អ្នក​គេង ភ្លាម​ៗ​បន្ទាប់​ពី​ការ​បរិភោគ​អាហារ អ្នក​អាច​នឹង​មាន​អារម្មណ៍​មិន​ស្រួល និង​ហើមពោះ ។ យោង​តាម​អ្នកឯកទេស​ជីវជាតិ​លោក Deepshikha Agarwal ការ​គេង​រំខាន​ដល់​ដំណើរការ​រំលាយ​អាហារ និង​បណ្តាល​ឲ្យ​មាន​បញ្ហា​ច្រាល​ទឹក​ក្រពះ ។

៥-​ងូតទឹក
អ្នក​ត្រូវការ​ឲ្យ​លំហូរ​ឈាម​ហូរ​ទៅ​ក្រពះ​ដើម្បី​ទទួល​បានការ​រំលាយ​អាហារ​ដែល​ត្រឹមត្រូវ ។ ការ​ងូតទឹក ភ្លាម​ៗ​បន្ទាប់​ពី​ការ​ទទួលទាន​អាហារ​បង្វែរ​លំហូរ​ឈាម​ឆ្ពោះទៅរ​កជើង និង​ដៃ​របស់​អ្នក ។ ឥទ្ធិពល​នេះ​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ ៕