ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

២-​បា​ឡែ​ន​ខ្នង​គម​ទម្ងន់​៤០​តោន​លោត​លើ​ផ្ទៃសមុទ្រ
អ្នក​មុជទឹក​បាន​ថត​វី​ដេ​អូ​ឃ្លី​ប​ត្រី​បា​ឡែ​ន​ខ្នង​គម​ទម្ងន់​៤០​តោន លោត​កម្សាន្ត​នៅ​លើ​ផ្ទៃ​ទឹក និង​ជា​រូបភាព​ធម្មជាតិ​គួរ​ឱ្យ​គយគន់ ។

១-​ប្តី​ស្លាប់​ដេក​ឱប​សព​៤​ថ្ងៃ​រហូត​ហើម​ស្អុយ
ស្ត្រី​ម្នាក់​នៅ​ខេត្ត​យ៉ា​ឡា​ប្រទេស​ថៃ បាន​ដេក​ឱប​សព​ប្តី​អស់​រយៈពេល​៤​ថ្ងៃ​រហូត​ហើម​ស្អុយ ព្រោះ​ក្នុង​ចិត្ត​របស់​នាង​មិន​នឹក​ស្មានថា​ប្តី​របស់​ខ្លួន​ស្លាប់ ។

២-​បា​ឡែ​ន​ខ្នង​គម​ទម្ងន់​៤០​តោន​លោត​លើ​ផ្ទៃសមុទ្រ
អ្នក​មុជទឹក​បាន​ថត​វី​ដេ​អូ​ឃ្លី​ប​ត្រី​បា​ឡែ​ន​ខ្នង​គម​ទម្ងន់​៤០​តោន លោត​កម្សាន្ត​នៅ​លើ​ផ្ទៃ​ទឹក និង​ជា​រូបភាព​ធម្មជាតិ​គួរ​ឱ្យ​គយគន់ ។

៣-​សភា​អា​មេ​រិ​ក​អនុម័ត​ថវិកា​១,៦​ពាន់​លាន​ដុល្លារ​សង់​កំផែង​ព្រំដែន​អា​មេ​រិ​ក​-​ម៉ិ​ក​ស៊ិ​ក
សភា​បាន​អនុម័ត​ប្រាក់​ចំនួន​១,៦​ពាន់​លាន​ដុល្លារ​សម្រាប់​សង់​កំផែង​ព្រំដែន​អា​មេ​រិ​ក​-​ម៉ិ​ក​ស៊ិ​ក គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ដ៏​អាស្រូវ​របស់​លោក​ដូ​ណា​ល់ ត្រាំ ដែល​បាន​ប្រកាស​រក​ប្រជាប្រិយភាព ។

៤-​រថភ្លើង​បុក​ស្ថានីយ​នៅ​អេ​ស្ប៉ា​ញ
រថភ្លើង​មួយ​ខ្សែ​បាន​បុក​រនាំង​បញ្ជរ​រង់ចាំ​របស់​អតិថិជន​នៅ​ស្ថានីយ​រថភ្លើង​ក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ២០១៧ បង្ក​ឱ្យ​របួស​៥៤​នាក់។

៥-​បុរស​អង់គ្លេស​ទិញ​រថយន្ត​តែ​មួយ​ម៉ោង​ជួប​គ្រោះថ្នាក់​ចរាចរណ៍
បុរស​ម្នាក់​ក្រោយ​ពី​ទិញ​រថយន្ត​Ferrari តម្លៃ​២០០.០០០​ផោន​បាន​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ​បាន​ជួប​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​មួយ​នៅ​ភាគ​ខាងត្បូង​ខណ្ឌ​យ៉​ក​សៀ ចក្រភព​អង់គ្លេស ។

៦-​តំណាងរាស្ត្រ​ម៉ា​ឡេ​ស៊ី​បញ្ជាក់​ថា ប្រពន្ធ​មិន​រួមរ័ក​ជាមួយនឹង​ធ្វើ​ឱ្យ​ខូច​អារម្មណ៍
លោក Che Mohamad Zulkfly Jusoh តំណាងរាស្ត្រ​ម៉ា​ឡេ​ស៊ី បាន​រៀបរាប់​ក្នុង​ពេល​ធ្វើ​វិសោធនកម្ម​ច្បាប់​ថា ប្រ​សិន​ប្រពន្ធ​បដិសេធ​រួមរ័ក ប្រៀប​ដូច​ជា​បំផ្លាញ​ផ្លូវ​អារម្មណ៍​របស់​ប្តី ។

៧-​ស្ត្រី​អា​មេ​រិ​ក​ទូរស័ព្ទ​ហៅ​ប៉ូលិស​ពេល​ពស់​ខាំ​ច្រមុះ
កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០១៧ ស្ត្រី​អា​មេ​រិ​កម្នា​ក់បាន​ទូរ​ទ​ស័ព្ទ​ហៅ​ប៉ូលិស ក្រោយ​ពី​ត្រូវ​ពស់​រឹប​ក និង​ខាំ​ច្រមុះ​របស់​ខ្លួន​នៅ​សហរដ្ឋអាមេរិក ។

៨-​ក្មេង​ប្រុស​អាយុ​១​ឆ្នាំ​ស្លាប់​នៅ​ក្នុង​រថយន្ត
ក្មេង​ប្រុស​អាយុ​១​ឆ្នាំ​ម្នាក់ ស្លាប់​នៅ​ក្នុង​រថយន្ត​ក្រោយ​ពី​ទុក​ចោល​នៅ​កណ្តាល​ថ្ងៃ​ក្តៅ​ខ្លាំង ព្រោះ​ឪពុក​ម្តាយ​បាន​ចូល​ទៅ​វិហារ​ព្រះ​យេស៊ូ​មួយ ស្ថិត​នៅ​ក្រុង​ហ្វ៊ី​និក រដ្ឋ​អា​រី​សូ​ណា សហរដ្ឋអាមេរិក ។

៩-​ព្រះ​អគ្គី​ឆាបឆេះ​វេទិកា​ប្រគំ​តន្ត្រី
វេទិកា​ប្រគំ​តន្ត្រី​មួយ​នៅ​ក្រុង​សាន​តា​កូ​ឡូ​ម៉ា ដេ​ហ្គ្រា ម៉េ​ន​នេ​ត ភាគ​ខាងកើត​ឆៀង​ខាងត្បូង ប្រទេស​អេ​ស្ប៉ា​ញ ត្រូវ​ព្រះ​អគ្គី​ឆាបឆេះ​កាលពី​ថ្ងៃ​ទី​២៩ កក្កដា ធ្វើ​ឱ្យ​ពិធី​ប្រគំ​តន្ត្រី​ត្រូវ​ផ្អាក​ក្នុង​ទិវា​ប្រគំ​តន្ត្រី​នៅ​អេ​ស្ប៉ា​ញ ។

១០-​ផ្ទុះ​ហ្គា​ស​នៅ​លើ​ទំនប់​វា​រី​អគ្គិសនី​ប្រទេស​ឡាវ
អ្នក​ស្លាប់​៦​នាក់ និង​២​នាក់​ទៀត​រង​របួស​នៅ​ពេល​ផ្ទុះ​ធុង​ហ្គា​ស​មួយ​ក្នុង​ពេល​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​ភាគ​កណ្តាល​ប្រទេស​ឡាវ កាលពី​ថ្ងៃ​ទី​២៩ កក្កដា ២០១៧ ៕