ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្កាយព្រះគ្រោះ​មួយ​ដួង​អាច​មក​កៀក​ផែនដីនៅ​ខែតុលានេះ

6 ឆ្នាំ មុន

ផ្កាយព្រះគ្រោះ​តូច​មួយ​ដួង​អាច​មក​កៀក​នឹង​ផែនដី​មាន​រយៈ​ចម្ងាយ​ត្រឹមតែ​៦.៨០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​នៅ​ខែតុលា ២០១៧ ។ វា​ជា​ឱកាស​មួយ​ធ្វើ​ឱ្យ​NASA​បាន​សាកល្បង​ប្រព័ន្ធ​ការពារ​ផែនដី ។

ផ្កាយព្រះគ្រោះ​តូច​មួយ​ដួង​អាច​មក​កៀក​នឹង​ផែនដី​មាន​រយៈ​ចម្ងាយ​ត្រឹមតែ​៦.៨០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​នៅ​ខែតុលា ២០១៧ ។ វា​ជា​ឱកាស​មួយ​ធ្វើ​ឱ្យ​NASA​បាន​សាកល្បង​ប្រព័ន្ធ​ការពារ​ផែនដី ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​មន្ទីរពិសោធន៍​កាំជ្រួច​(JPL)​របស់​NASA​បញ្ជាក់​ថា​ក្រុម​អ្នក​វិទ្យាសាស្ត្រ​របស់​NASA​មាន​ក្តី​រំភើប​ខ្លាំង​ចំពោះ​ការ​មក​កៀក​នឹង​ផែនដី​របស់​ផ្កាយព្រះគ្រោះ​តូច​មួយ​ដួង​នោះ ព្រោះ​វា​នឹង​ផ្តល់​ឱកាស​ឱ្យ​NASA​សាកល្បង​លើ​ប៉ម​សង្កេតការណ៍ ហើយ​បណ្តា​អ្នក​វិទ្យាសាស្ត្រ​នឹង​ប្រតិបត្តិការ​ការពារ​ផែនដី ។

មានការ​ប៉ាន់​ប្រមាណ​ថា ផ្កាយព្រះគ្រោះ​តូច​«2012TC៤»​មាន​ទទឹង​ប្រហែល​១០​ម៉ែត្រ និង​បណ្តោយ​៣០​ម៉ែត្រ​នឹង​ហោះ​កាត់​ផែនដី​នៅ​ថ្ងៃ​ទី​១២ តុលា​ក្នុង​រយៈ​ចម្ងាយ​ត្រឹមតែ​៦.៨០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ។

លោក​Michael Kelly​អ្នក​វិទ្យាសាស្ត្រ​ពី​គម្រោងការ​សង្កេតការណ៍​«TC4»​របស់​NASA​និយាយ​ថា​«​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ត្រេកអរ​នៅ​ពេល​ដឹង​ថា មាន​ផ្កាយព្រះគ្រោះ​តូច​មួយ​ដួង​ចូល​មក​កៀក​ផែនដី និង​ហោះ​កាត់​ផែនដី ព្រោះ​ពួក​គេ​បាន​ត្រៀមខ្លួន​បង្ហាញ​ពី​ទំហំ និង​ឈ្វេងយល់​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ប្រតិបត្តិ​បាន​» ។

លោក​Paul Chodas​អ្នកចាត់ការ​ទូទៅ​មជ្ឈមណ្ឌល​វត្ថុ​មក​ជិត​ផែនដី​របស់​NASA​បញ្ជាក់​ថា​«​ផ្កាយព្រះគ្រោះ​មួ​ួ​យ​ដួង​នោះ គឺជា​គោលដៅ​ដ៏​លេចធ្លោ​សម្រាប់​ការ​សាកល្បង ។ វា​ជា​ទិស​ដៅ​យ៉ាង​ពេញលេញ​សម្រាប់​ការ​ពិសោធ ព្រោះ​បច្ចុប្បន្ន​យើង​បានដឹង​ច្បាស់​ថា​រង្វង់​គោចរ​របស់​ផ្កាយ​«2012TC៤»​នេះ​មិន​បុក​ផែនដី​ទេ ប៉ុន្តែ​យើង​នៅ​មិន​អាច​កំណត់​ទិស​ដៅ​របស់​វា​ឱ្យ​ត្រឹមត្រូវ​បាន​» ។

តាម​ទិន្នន័យ​របស់​JPL​បញ្ជាក់​ថា​ជួនកាល​ផ្កាយព្រះគ្រោះ​តូច​មួ​ួ​យ​ដួង​នេះ​អាច​តូច​ជាង​ផ្កាយ​ដែល​បុក​ស្រទាប់ផែនដី​នៅ​ក្បែរ​ក្រុង​សេ​លី​យ៉ា​ប៊ី​ន របស់​រុ​ស្ស៊ី​កាលពី​ខែកុម្ភៈ ២០១៣ ៕