ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​បំផុត… លោកឃ្លាំង ហួត យកឡាន​ទៅធ្វើ​ខ្លួន​​ឯង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ថា ករណី​ជនជាតិ​ចិន​២​នាក់​ដែល​គេ​ដឹង​ថា ស្រវឹងស្រា​ជោក​ហើយ​បាន​បើករថយន្ត​ទៅ​បុក​​រថយន្ត​ឡិច​ស៊ី​ស​ចត​ស្ងៀម​របស់​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វារ​នោះ គិត​ត្រឹម​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​១៦ សីហា នេះ គឺ​បាន​ប្រគល់​ទៅ​ឱ្យ​ខាង​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ ។

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ថា ករណី​ជនជាតិ​ចិន​២​នាក់​ដែល​គេ​ដឹង​ថា ស្រវឹងស្រា​ជោក​ហើយ​បាន​បើករថយន្ត​ទៅ​បុក​​រថយន្ត​ឡិច​ស៊ី​ស​ចត​ស្ងៀម​របស់​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វារ​នោះ គិត​ត្រឹម​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​១៦ សីហា នេះ គឺ​បាន​ប្រគល់​ទៅ​ឱ្យ​ខាង​សមត្ថកិច្ច​ ដើម្បីចាត់ការ​តាម​ផ្លូវច្បាប់​ហើយ ។

លោក​ឃ្លាំង ហួត ក៏​បានឱ្យ​ដឹង​ដែរថា គ្រោះថ្នាក់នេះ​ ប៉ះ​ចំ​រថយន្ត​ដែលគាត់​​ចត​ស្ងៀម​មិន​មាន​មនុស្ស ចុះ​​បើ​បើក​​បុក​អ្នក​ដទៃវិញ តើ​ប៉ុន្មាន​ដែល​មាន​គ្រោះ​​ថ្នាក់​ទៅ ។ ប្រភព​បន្ត​ថា ទីបំផុត​លោក​ឃ្លាំង ហួត បាន​នាំ​យក​រថយន្ត​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង ។

គួរ​រំលឹក​ថា ជន​ជាតិ​ចិន​២​នាក់ ដែល​ស្រវឹង​ជោកជាំ​បាន​បើករថយន្ត ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​ចត​ស្ងៀម​របស់​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វា កាលពី​វេលា​ម៉ោង​០៩​នាទី​យប់​ថ្ងៃ​ទី​១៥ សីហា ស្ថិត​នៅ​សណ្ឋាគារ​ភ្នំពេញ រាជធានី​ភ្នំពេញ​។

លោក​អភិបាល​ខណ្ឌ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖ «​ចិន​ស្រវឹង​ជោកជាំ​នោះ​បើករថយន្ត​ឡង់​គ្រី​ស្ស័​របុក​ឡាន​ខ្ញុំ​នៅ​ចត​ស្ងៀម ។ ទោះ​ចិន​ក៏​ត្រូវ​តែ​គោរព​ច្បាប់​ស្រុក​ខ្មែរ​ដែរ បើសិនជា​មិន​បាន​ប៉ះ​ឡាន​ខ្ញុំ​ទេ គេ​អាច​បើក​បុក​មនុស្ស​បង្ក​ជា​គ្រោះថ្នាក់ ព្រោះ​ពួក​គេ​ស្រវឹង​ខ្លាំង​ណាស់​»​។ លោក​បាន​បន្ត​ទៀត​ថា «​រឿងហេតុ​នេះ​កើតឡើង​វេលា​ម៉ោង​៩​យប់ នៅ​សណ្ឋាគារ​ភ្នំពេញ ចិន​នោះ​បាន​បើកបរ​ដោយ​ភាព​ស្រវឹង​ជោក​មក​បុក​ឡាន​ខ្ញុំ​ចត​នៅ​ស្ងៀម​ធ្វើ​ឱ្យ​ខូចខាត​គូទ​ក្រោយ​»​។ ហើយ​ជា​រៀង​រាល់​ល្ងាច​លោក​អភិបាល​ខណ្ឌ​តែងតែ​ទៅ​ត្រាំ​ទឹក​ក្ដៅ ស្ទី​ម នៅ​សណ្ឋាគារ​ភ្នំពេញ​ជា​ប្រចាំ គឺ​រយៈពេល​១៦​ឆ្នាំ​ហើយ​។

លោក​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា​៖ «​ចំពោះ​រឿងរ៉ាវ​នេះ ខ្ញុំ​មិន​គិត​រឿង​សំណង​ជា​ធំ​ទេ គឺ​ចង់​ធ្វើ​តាម​ច្បាប់ ព្រោះ​រាល់ថ្ងៃ​ជន​ជាតិ​បរទេស​ក៏​ដូច​ជា​ខ្មែរ តែងតែ​បើកបរ​ក្នុង​ភាព​ស្រវឹង​បង្ក​ភាព​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ជា​ច្រើន​»​។ ជនជាតិ​ចិន​ទាំង​ពីរ​រូប​នោះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នាំ​ខ្លួន និង​រថយន្ដ​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផង​ដែរ ៕