ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​កង់​បី​ចេញពី​ភោ​ជនី​ដ្ឋា​ន​ត្រូវ​រថយន្ត​ឡិច​ស៊ី​ស​ព្រលះ​បះជើង​ឡើង​លើ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ​ចេញ​មក​ពី​ភោ​ជនី​ដ្ឋា​ន​មិន​បាន​ប្រយ័ត្ន​ក៏​ត្រូវ​រថយន្ត​ឡិច​ស៊ី​ស​RX300​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ​ចេញ​មក​ពី​ភោ​ជនី​ដ្ឋា​ន​មិន​បាន​ប្រយ័ត្ន​ក៏​ត្រូវ​រថយន្ត​ឡិច​ស៊ី​ស​RX300​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​រ៉ឺ​មក​ម៉ូតូ​ក្រឡាប់​រង​របួសធ្ងន់​២​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ស្ត្រី​ម្នាក់​ជា​ភ្ញៀវ​ត្រូវជា​បងប្អូន​ជាមួយនឹង​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ចេញ​មក​ពី​ភោ​ជនី​ដ្ឋា​ន​មួយ​កន្លែង តែ​យប់​ស្ងាត់​ហើយ​ច្រក​សម្រាប់​ចេញ​ត្រូវ​បាន​សន្តិសុខ​បិទទ្វារ​ទៅ​ហើយ​​ទើប​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​បើក​ចេញ​តាម​ច្រក​សម្រាប់​ចូល​ដោយ​មិន​បាន​សុំ​សន្តិសុខ​ទេ ខណៈ​បើក​ចេញ​មក​ក៏​ត្រូវ​រថយន្ត​ឡិច​ស៊ី​ស​RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​២AP-៧៧៤១ ជា​រថយន្ត​តាក់ស៊ី​បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​បានដឹង​ថា មាន​រ៉ឺ​ម៉ក​ម៉ូតូ​បើក​ចេញ​មក​ពី​ភោ​ជនី​ដ្ឋា​ន​នោះ​ទេ​ធ្វើ​ឱ្យ​គាត់​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​រ៉ឺ​ម៉ក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​រង​របួសធ្ងន់​២​នាក់ រីឯ​រថយន្ត​ឡិច​ស៊ី​ស​RX300​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ ភ្លាម​ៗ​នោះ​ដែរ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​ប្រុស​ស្រី​២​នាក់​យក​ទៅ​ព្យាបាល ។

ក្រោយ​ពេល​កើតហេតុ​រ៉ឺ​ម៉ក​ម៉ូតូ​រួម និង​រថយន្ត​ឡិច​ស៊ី​សត្រូវ​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕