ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តឆែកឃ្លាំងកុងស៊ីទៀត ពេលនេះ…

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យដឹងថា កម្លាំងសមត្ថកិច្ច​ចម្រុះ រួម​ទាំង​ព្រះរាជអាជ្ញា​រង​​ លោក ស៊ិន វិរៈ​ បាន​​នាំគ្នា​ចុះ​ទៅ​​​បន្ត​ឆែក​ឆេរ​ក្នុង​​​ឃ្លាំង​កុង​ស៊ី​ខុសច្បាប់​មួយ​​កន្លែង ស្ថិតនៅខាងក្រោយវត្តទឹក​ថ្លា ក្នុងភូមិ​ចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ នាព្រឹកថ្ងៃទី​១៦ សីហា នេះ ។

សេចក្តីរាយការណ៍បន្តថា ការឆែកឆេរនេះ ត្រូវបានរកឃើញ​​​ក្នុង​ឃ្លាំង​មា​ន​ម៉ូតូ​សរុប​ចំនួន​៧៤គ្រឿង ប៉ុន្តែ​​ម៉ូតូ​ដែល​មាន​​ឯក​សារ​​ត្រឹមត្រូវ គឺ​​​មានតែ២៣គ្រឿងទេ ។ ដោយឡែក​​រថយន្ត​វិញ មានសរុប​១០គ្រឿង តែ២គ្រឿង​អត់​ឯកសារ​ត្រឹមត្រូវ ។ បច្ចុប្បន្ន ​កម្លាំង​កំពុង​ធ្វើការ​​ពិនិត្យ​ ដើម្បី​រៀបចំ​ឯកសារ​បញ្ជូនបន្ត​ទៅខាង​​ព្រហ្មទណ្ឌ​កម្រិតស្រាល​ ចាត់ការតាមច្បាប់​បន្ត​ ។

គួរបញ្ជាក់ថា ទីតាំង​ឃ្លាំង​កុងស៊ីបញ្ចាំ​អត់​ច្បាប់​មួយ​កន្លែង ស្ថិត​​​ក្នុង​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះ​ត្រួត​ពិនិត្យ កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​១៥ ​សីហា​ ហើយ​រក​ឃើញ​ម៉ូតូ​ប្រមាណ​ជិត​១០០​គ្រឿង និង​រថយន្ត​១០​គ្រឿង ដែល​មួយ​ចំនួន​សង្ស័យ​ជា​យានយន្ត​ល្មើសច្បាប់​ ពុំ​មាន​ឯកសារ​ត្រឹមត្រូវ ​។ ការ​ចុះ​ពិនិត្យ​ឃ្លាំង​កុងស៊ី​នេះ បន្ទាប់​ពីសា​លា​​រាជធានី​ភ្នំពេញ មាន​វិធានកា​ចំពោះ​កុងស៊ី​ប​ញ្ជាំ​អត់​ច្បាប់ និង​ទទួល​បញ្ចាំ​យានយន្ត​ល្មើសច្បាប់ ដើម្បីពង្រឹង​សន្តិសុខ​។