ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​បុក​គ្នា​រង​របួសធ្ងន់​ម្នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​មួយ​គ្រឿង ជិះ​ជា​លក្ខណៈ​គ្រួសារ ប្តី​ប្រពន្ធ និង​កូន​តូច​២​នាក់ បាន​ជិះ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ត្រូវ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត ជ្រុល​ទៅ​បុក​ចំពាក់​កណ្ដាល​ពេញទំហឹង បណ្តាល​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​ម្នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ ចំណុច​ផ្លូវ​បេតុង ចូល​កន្លែង​ចាក់សំរាម​ចាស់ កែង​នឹង​ផ្លូវ​២១៧ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​បានឃើញ ប្តី​ប្រពន្ធ និង​កូនប្រុស​ស្រី​តូច​២​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AB-០៤៦២ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង ចេញពី​ច្រក​ចាក់សំរាម​ចាស់ ក្នុង​ទិស​ដៅ​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​ឆ្លងកាត់​ទទឹង​ផ្លូវ ខណៈ​ដែល​ឆ្លង​បាន​ពាក់​កណ្តាលផ្លូវ ក៏​ស្រាប់តែ​មាន​បុរស​បី​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១GA-៧៦២៩ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​ដូច​ហោះ ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ផង​នោះ បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ដែល​កំពុង​តែ​ជិះ​ឆ្លង​ទទឹង​ផ្លូវ ចំពាក់​កណ្តាល​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ម្តាយរ​ងរ​បួស​ជើង​ខាងឆ្វេង​ធ្ងន់ ចំណែក​កូន​តូច​២​នាក់ និង​ឪពុក រង​របួសរ​លាត់ដៃរ​លាត់ជើង​ស្រាល ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ចំហៀង​ខាងឆ្វេង ។

ដោយឡែក ខាង​ម៉ូតូ​ដែល​ជិះ​ដោយ​បុរស​៣​នាក់ រង​របួសរ​លាត់ដៃរ​លាត់ជើង​ស្រាល

ចំណែក​ម៉ូតូ​រង​ការ​ខូចខាត ខ្ទេច​ផ្នែក​ខាង​មុខ ។ ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​សងខាង សុំ​មិន​ឲ្យ​សមត្ថកិច្ច​លូកដៃ​ក្នុង​រឿង​នេះ​ទេ ដោយ​ពួក​គេ​ទាំង​សងខាង​សុខចិត្ត​យក​ទាំង​ម៉ូតូ និង​មនុស្ស​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហើយ​សម្របសម្រួល​គ្នា​នៅ​ទីនោះ ៕