ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​លួចកក្រើក​ក្រុងបាត់ដំបង​​ពេក… ចុះ​ជួប​​អ្នក​ទទួល​​ទិញ​

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១៦ សីហា នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ចំការ​សំរោង បាន​ធ្វើ​ការ​​ចុះ​​ទៅ​​ទីតាំង​​ទទួល​ទិញ-បញ្ចាំ​​​គ្រឿង​សម្ភារ​ជា​ច្រើន​ ដែល​ខុស​​ប្រក្រតីចំនួន​២កន្លែង ស្ថិត​​​​ក្នុងភូមិ​វត្ត​លាភ សង្កាត់​ចំការ​សំរោង ក្រុង​​បាត់​ដំបង​ ដើម្បី​ឱ្យ​ធ្វើ​កិច្ច​សន្យា​ ។ ​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១៦ សីហា នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ចំការ​សំរោង បាន​ធ្វើ​ការ​​ចុះ​​ទៅ​​ទីតាំង​​ទទួល​ទិញ-បញ្ចាំ​​​គ្រឿង​សម្ភារ​ជា​ច្រើន​ ដែល​ខុស​​ប្រក្រតីចំនួន​២កន្លែង ស្ថិត​​​​ក្នុងភូមិ​វត្ត​លាភ សង្កាត់​ចំការ​សំរោង ក្រុង​​បាត់​ដំបង​ ដើម្បី​ឱ្យ​ធ្វើ​កិច្ច​សន្យា​ ។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់​ទីតាំង​ខាងលើ ទី​១-​ឈ្មោះ​មី ភេទ​ប្រុស ​ដែល​គ្រប់គ្នា​​​ស្គាល់​​ថា ជា​អ្នករក​ស៊ី​របរ​​នេះ​​​ល្បី​ខ្លាំង​បំផុត​​​ និង​​ទី​២-​ឈ្មោះ​លី វិទូ ដែល​ទាំង​២​ទីតាំង​នេះ គឺ​ស្ថិត​​ក្នុង​ភូមិ​ជាមួយគ្នា​ ។ ប្រភព​​បន្ត​ថា ការចុះ​ទៅ​​របស់​កម្លាំង​​​សមត្ថកិច្ច​នេះ​ គឺចុះ​ទៅ​​ឱ្យ​​ម្ចាស់ទីតាំងត្រូវ​ធ្វើ​​​​កិច្ច​សន្យា​​​បញ្ឈប់​ការទទូល​ទិញ ឬ​ទទូលបញ្ចាំ​​ពីអតិថិជនទៀត​ ប៉ុន្តែ​អនុញ្ញាត​ឱ្យ​លក់​របស់​​ដែល​មាន​​ស្រាប់​​​នៅ​ក្នុងហាង​​

គួរ​បញ្ជាក់​ថា ការ​ចុះ​បង្ក្រាប​​នេះ​ គឺ​ដោយ​យោង​​ក្នុង​ខេត្ត​ដំបង​​សព្វថ្ងៃ កំពុង​​កើត​​មាន​ករណី​​​ចោរ​​​​ធ្វើ​សកម្មភាព​​លួច​​យ៉ាង​កក្រើក​ ស្ទើរ​តែ​គ្រប់​ទី​កន្លែង និង​នៅ​​តាម​បណ្តា​ស្រុក​មួយ​ចំនួនផង ទើប​​នៅ​​ព្រឹក​ថ្ងៃ​ទី​១៦ សីហា នេះ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​​សង្កាត់​ចំការ​សំរោង​បើក​ប្រតិបត្តិ​ការ​ចុះ​​ទាំង​​​២ទីតាំង​​នេះ​ដំបូង​​គេ ។

បើ​តាម​ប្រភព​ចុង​ក្រោយ​បាន​បង្ហើប​​ថា ស្ទើរ​គ្រប់​បណ្តា​ហាង​​បញ្ចាំ​ទាំងអស់​ក្នុង​ក្រុង​បាត់ដំបង​​គេ​​ដឹង​​ថា គឺ​សុទ្ធតែ​​បាន​បង់​​ប្រាក់​ខែ​​ទៅ​ឱ្យ​សមត្ថកិច្ច​ស្ទើរ​រាល់​ខែទៅហើយ​ ទើប​ពួកគេ​រកស៊ី​បានស្រួលបែបនេះ​ ។

ជុំវិញ​​ករណី​អំពើ​ចោរកម្ម​ដែល​កំពុង​កក្រើក​ក្នុង​ខេត្តបាត់ដំបង​នេះ ត្រូវ​បាន​ស្នងការ​រង​ខេត្ត លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី បាន​ទ​ទួ​ល​ស្គាល់​​ថា អំពើរ​ចោរកម្ម​ពិតជា​កំពុង​កើតឡើង​មែន ​ហើយ​លោក​ថា ករណី​ខ្លះ​ត្រូវ​បាន​កំណត់​មុខសញ្ញា​ហើយ ជា​ពិសេស​​ ក្រុម​ចោរឆក់​ ។ លោកស្នងការ​រង​បាន​បញ្ជាក់​​ថា លោកស្នងការ​ខេត្ត​បាន​ប្រជុំ​ដាក់​ផែនការ​ឲ្យ​កម្លាំង​តាម​ស្រុក និង​ក្រុង ត្រូវ​​ពង្រឹងកម្លាំង​តាម​គោលដៅ​ជា​ប្រចាំ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​បន្ថែម​ថា លោកស្នងការ​ខេត្ត​កំពុង​ជម្រុញ​ឲ្យ​កម្លាំង​ជំនាញ​ស៊ើបអង្កេត​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​ក្រុម​ចោរលួច ចោរឆក់​ដ៍​កក្រើក​នេះ​ហើយ​។

ជាមួយនិង​សកម្មភាព​ចោរឆក់ ចោរលួចដ៏​កក្រើក​នេះ ប្រជាពលរដ្ឋ​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ពី​អសន្តិសុខ​នៅ​ក្នុង​មូល​ដ្ឋាន និង​ពី​សុ​វ​តិ្ថ​ភាព​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ ។ ពលរដ្ឋ​បាន​លើក​ឡើង​ថា អំពើរ​ចោរកម្ម​ដែល​កំពុង​រីក​រាលដាល​ស្ទើរ​គ្រប់​ស្រុក និង​នៅ​ក្នុង​ក្រុង​នេះ ដោយសារ​បច្ចុប្បន្ន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​​កំពុង​រីក​រាលដាល​ស្ទើរ​គ្រប់កន្លែង​ដែរ​។ ជា​ពិសេស​នៅ​ក្នុង​ក្រុង​បាត់ដំបង​ ដែល​ជា​សម្បុក​ល្បែងស៊ីសង និង​សម្បុក​ចោរកម្ម ខណ​:​សមត្ថ​កិ​ច្ខ​ក្រុង​បាត់ដំបង ហាក់​បាត់​ម្ចាស់​ការ​ក្នុង​ការ​ទប់​ស្កាត់ ឬ​​បង្ក្រាប​ ។