ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​សាហា.វ​មែន ស្រវឹង​ជោក​បើក​បុក​ឡាន​អភិបាល​ខណ្ឌ​ជ្រោយចង្វា​…

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖ ជនជាតិ​ចិន​ពីរ​រូប​ដែល​ស្រវឹង​ជោក​ជាំ បាន​បើកឡាន​ទៅ​បុក​រថយន្ត​ឡិចស៊ីសចត​ស្ងៀម​របស់​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វា​ កាលពី​វេលា​ម៉ោង

​រាជធានី​ភ្នំពេញ ​៖ ជនជាតិ​ចិន​ពីរ​រូប​ដែល​ស្រវឹង​ជោក​ជាំ​បាន​បើកឡាន​ទៅ​បុក​រថយន្ត​ឡិចស៊ីស​​​ចត​ស្ងៀម​របស់​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វា​ កាលពី​វេលា​ម៉ោង ៩:០០ នាទី​យប់​ ថ្ងៃ​ទី ១៥ ខែសីហា​ នៅ​ក្រុងភ្នំពេញ​។​

​លោក​អភិបាល​ខណ្ឌ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ «​ចិន​ស្រវឹង​ជោក​ជាំ​នោះ​បើករថយន្ត​ឡង់​គ្រី​ស្ស័រ​បុក​ឡាន​ខ្ញុំ​នៅ​ចត​ស្ងៀម ។ ទោះ​​ចិនក៏​​​ត្រូវតែ​​គោរព​ច្បាប់​ស្រុក​ខ្មែរដែរ​ បើសិនជា​​មិន​​បាន​ប៉ះ​​ឡាន​ខ្ញុំទេ គេ​អាច​បើក​បុក​មនុស្ស​​បង្ក​ជា​គ្រោះថ្នាក់ ព្រោះ​ពួក​គេ​ស្រវឹង​ខ្លាំង​ណាស់​»​។ លោក​បាន​បន្ត​ទៀត​ថា «​រឿងហេតុ​​នេះ​កើតឡើង​​វេលា​ម៉ោង​៩​យប់ នៅ​សណ្ឋាគា​រ​ភ្នំពេញ ចិន​នោះ​បាន​បើកបរ​ដោយ​ភាព​ស្រវឹង​ជោក​មក​បុក​ឡាន​ខ្ញុំ​ចត​នៅ​ស្ងៀម​ធ្វើ​ឱ្យ​ខូចខាត​គូទ​ក្រោយ​»។ ហើយ​ជា​រៀង​រាល់​ល្ងាច​លោក​អភិបាល​ខណ្ឌ​តែងតែ​ទៅ​ត្រាំ​ទឹក​ក្ដៅ ស្ទី​ម នៅ​សណ្ឋាគារ​ភ្នំពេញ​ជា​ប្រចាំ គឺ​រយៈពេល​១៦​ឆ្នាំ​ហើយ​។​

លោក​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា​៖ «​ចំ​ពោះ​រឿងរ៉ាវ​នេះ ​ខ្ញុំ​មិន​គិត​រឿង​សំណង​ជា​ធំ​ទេ គឺ​ចង់​ធ្វើ​តាម​ច្បាប់ ព្រោះ​រាល់ថ្ងៃ​ជនជាតិ​បរទេសក៏​​ដូច​ជា​ខ្មែរ តែងតែ​បើកបរ​ក្នុង​​ភាព​ស្រវឹង​បង្ក​ភាព​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ និង​ទ្រព្យសម្បត្តិ​ជា​ច្រើន​»។ ជនជាតិចិនទាំងពីររូបនោះ ក៏​ត្រូវបាន​សមត្ថកិច្ចជំនាញនាំខ្លួន និងរថយន្ដ​ទៅការិយា​ល័យ​ចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ៕