ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បត់​ឆ្លង​ត្រូវ​ម៉ូតូ​បុក​រង​របួសធ្ងន់​ម្នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​លុ​ច​ស៊ិ​ស GX470 មួយ​គ្រឿង បើក​បាន​បើក​បត់​ឆ្លង​ទទឹង​ផ្លូវ មិន​ប្រយ័ត្ន​ក៏​ត្រូវ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​បើក​ហោះ​ផ្លោង​ផ្ទប់​នឹង​កញ្ចក់​រថយន្ត​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ ទុល​នឹង​ខ្លោងទ្វារ​ចូល​វត្ត​ធុ​ដុ​ង្គ​ចំការ​ដូង ផ្លូវ​២១៧ ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​បានឃើញ បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស GX470 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AM-៩៥៨៨ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើត បាន​បត់​ឆ្វេង ចូល​តាម​ច្រក​ក្លោ​ង​ទ្វារ​វត្ត ខណៈ​ដែល​ឆ្លង​បាន​ពាក់​កណ្តាលផ្លូវ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក់​ស៊ុ​យ​សុ​គី​ស្ទេ​ប ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២W-៨៥៣២ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​ដៅ​គ្នា ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​ដូច​ហោះ ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដូច​គ្នា បាន​ជ្រុល​ទៅ​បុក​រថយន្ត​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ហោះ​ផ្លោង​ផ្ទប់​នឹង​កញ្ចក់​រថយន្ត រង​របួស​រង​របួស​រយះ​.​ក​ហូរ​ឈាម​ពេញ​ផ្លូវ ហើយ​ភ្លាម​នោះ​ដែរ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ដង្កោ ឬ​ឯ​ម៉ូតូ​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ ។

ដោយឡែក​ខាង​រថយន្ត​វិញ រង​ការ​ខូចខាត​ក្រ​ពិត​ទ្វារ​ចំហៀង​ខាងស្តាំ និង​បែក​កញ្ចក់​ចំហៀង​ខាងស្តាំ​ដូច​គ្នា ហើយ​ភ្លាម​នោះ​ដែរ អ្នក​បើករថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ក្រោយ​ពេល​កើតហេតុ រថយន្ត និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ ដើម្បី​ធ្វើការ​ដោះស្រាយ ៕