ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ព្រលះ​ឡិច​ស៊ី​ស​សង​100​ដុល្លារ​បញ្ចប់រឿង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​ពីរ​គ្រឿង កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់

រាជធានី​ភ្នំពេញ ៖ រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​ពីរ​គ្រឿង កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវ​ហាណូយ កែង​នឹង​ផ្លូវ​ដី​ថ្មី ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​២AC-៧២៦២ បើកបរ​ដោយ​បុរស​ម្នាក់​វ័យ​៥០​ឆ្នាំ ចំណែកឯ​រថយន្ត​រង​គ្រោះ​ម៉ាក​ឡិច​ស៊ី​ស​GX២៧០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២AL-៦៣៥៨ បើកបរ​ដោយ​ស្ត្រី​ម្នាក់ វ័យ​៣៥​ឆ្នាំ និង​កូនប្រុស​ម្នាក់​ទៀត​អាយុ​៣​ឆ្នាំ​រួម​ដំណើរ​ជាមួយ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​ហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​រង​គ្រោះ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង  លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​បង្ក​បើក​មក​ពី​ផ្លូវ​ដី​ថ្មី ក្នុង​ទៅ​ដៅ​ពី​លិចទៅ​កើត​បាន​បត់​ឆ្លងផ្លូវ​ទៅ​ផ្លូវ​ហាណូយ​ក៏​ជ្រុល​ទៅ​បុក​ចំ​កង់​ក្រោយ​រថយន្ត​រង​គ្រោះ​ចំហៀង​ខាងឆ្វេង​បណ្តាល​ឲ្យ​រថយន្ត​រង​គ្រោះ​បែក​កាង​ខាងក្រោយ​បន្តិចបន្តួច ចំណែកឯ​រថយន្ត​បង្ក​ក្រពឹត​កាង​ខាង​មុខ​ចំហៀង​ខាងស្តាំ ។ ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​ពីរ​បាន​ចុះ​ពីលើ​រថយន្ត​មក​និយាយ​ចរចារ​ដោះស្រាយ​គ្នា ហើយដោយ​ភាគី​ខាង​រថយន្ត​បង្ក​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ក៏​ព្រម​ចេញ​សំណង​ចំនួន​១០០​ដុល្លារ​ឱ្យទៅ​ខាង​ភាគី​រង​គ្រោះ​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕