ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​ម៉ូតូឌុប​ដឹក​ចំ​ចោរ វាយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ដឹក​ម៉ូយ​ប៉ះ​ចំ​ចោរ​យក​ដំបង​វាយ​ពីក្រោយ បណ្ដាល​ឲ្យ​បែក​មួក​ការពារ​សុវត្ថិភាព ដួល​ម៉ូតូ​រង​របួសធ្ងន់ ត្រូវ​ជនសង្ស័យ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​០៥​ព្រឹក ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​បេតុង ខ្លោងទ្វារវត្ត​តិ​ក្ខ​ប្ប​ញ្ញោ ភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ នេ​ត គុន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ស្នាក់​នៅ​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល ។ ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​វាយ​ប្លន់​យក​ទៅ​បាត់​ម៉ាក​ហុងដា​ឌ្រី​ម ស៊េ​រ៊ី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CO-៥៨៧២ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ បាន​និយាយ​ថា ៖ មុន​ពេល​កើតហេតុ រូប​គាត់​ជា​អ្នក​រត់​ម៉ូតូឌុប ត្រូវ​ជនសង្ស័យ​ហៅ​ឲ្យ​ឌុ​ប​ពី​ជិត​រោងចក្រ​ប៊ី​រី នៅ​ភូមិ​ជម្ពូ​វន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​ហាង​ផឹកស៊ី​នៅ​ជិត​វត្ត​ឈូក​វ៉ា ក្នុង​តំលៃ​៨​ពាន់​រៀល បាន​ជិះ​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ លុះ​បើក​មក​ដល់​ចំណុច​ខ្លោងទ្វារវត្ត​តិ​ក្ខ​ប្ប​ញ្ញោ បាន​បត់​ចូល​តាម​ខ្លោង​វត្ត​ដែល​ជា​ផ្លូវ​ក្រហែង​ក្រហូង​ជិះ​បាន​យឺត​ៗ បាន​ប្រមាណ​៥​ម៉ែត្រ ក៏​ត្រូវ​ជនសង្ស័យ​ដែល​អង្គុយ​លើ​ម៉ូតូ​បាន​យក​ដំបង​វាយ​ពីក្រោយ​ចំ​ដៃ​ផ្នែក​ខាងស្តាំ​ជា​ច្រើន​ដំបង បណ្តាល​ឲ្យ​បែក​មួក​ការពារ​សុវត្ថិភាព ធ្វើ​ឲ្យ​ដួល​ម៉ូតូ ហើយ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ឈឺដៃ​ផ្នែក​ខាងស្តាំ​លើក​វាយតប​មិន​រួច ក៏​ត្រូវ​ជនសង្ស័យ​ជិះ​ចេញ​ទៅ​បាត់ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សំរោង​ក្រោម ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ៕