ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​គេ​កំពុង​ឆោឡោ​មនុស្ស​លោតទឹក មាន​ជន​ឆ្លៀតឱកាស​លួច​ស្បែកជើង​ទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ វ័យ​ជាង​២០​ឆ្នាំ បាន​សម្រេចចិត្ត​ជិះ​ម៉ូតូ​កង់​បី​ទៅ​ដល់​លើ​ស្ពាន​បាន​ដោះ​ស្បែកជើង​លោតទឹក​សម្លា.ប់​ខ្លួន​បាត់​ស្រមោល

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ វ័យ​ជាង​២០​ឆ្នាំ បាន​សម្រេចចិត្ត​ជិះ​ម៉ូតូ​កង់​បី​ទៅ​ដល់​លើ​ស្ពាន​បាន​ដោះ​ស្បែកជើង​លោតទឹក​សម្លាប់​ខ្លួន​បាត់​ស្រមោល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ វ័យ​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ​កង់​បី​មក​ដល់​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​បាន​ឲ្យ​ម៉ូតូ​កង់​បី​ឈប់​រួច​ដោះ​ស្បែកជើង​ហើយ​លោត​ចូល​ទៅ​ក្នុង​ទឹក​សម្លាប់​ខ្លួន​តែ​ម្តង ដោយ​មិនដឹង​ថា មាន​វិបត្តិ​អ្វី​នោះ​ទេ ។ ចំណែក​ម៉ូតូ​កង់​បី​ក៏​បាន​បើក​ចេញ​ទៅ​បាត់​ដែរ ។

ពេល​កើតហេតុ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ជួយ​ឃាត់​មិន​ទាន់ សល់​ត្រឹមតែ ស្បែកជើង​នៅ​លើ​ស្ពាន បែរជា​ជន​ឆ្លៀត​ឪ​កាស​លួច​ស្បែកជើង​យក​ទៅ​បាត់​ទៀត ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​រក​សព​ជន​រង​គ្រោះ ប៉ុន្តែ​រក​មិន​ទាន់​ឃើញ​ទេ ដោយសារ​តែ​ទឹក​ហូរ​ខ្លាំង​ពេក ៕