ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ហៅ​មិន​ព្រម​ឈប់ ចោទ​ថា​​ចង់​កៀបស៊ី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពុង​តែ​ដេញ​តាម​ជនសង្ស័យ​ជា​មុខសញ្ញា​ឆក់ ប្រទះ​ឃើញ​យុវជន​២​នាក់ មាន​ភិនភាគ​ស្រ​ដៀង​នឹង​មុខសញ្ញា​ឆក់ បាន​ហៅ​ឲ្យ​ឈប់​សួរនាំ​មិន​ព្រម​ឈប់ ក៏​បាន​ដេញ​តាម​កាក់​បាន​ចាប់​វាយ​ខ្នោះ ត្រូវ​យុវជន​ទាំង​២​នាក់​ចោទ​ថា​ប៉ុនប៉ង​កៀបស៊ី​ម៉ូតូ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​កែង​ផ្លូវ​១១១ នៅ​ចំណុច​ម្តុំ​គិរី​រម្យ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ។

ជន​រង​គ្រោះ​ទាំង​២​នាក់ ទី​១​មានឈ្មោះ គង់ លី អាយុ​១៧​ឆ្នាំ មុខរបរ​ក្រុម​ហ៊ុម FTG ស្នាក់​នៅ​ទួល​ស្វាយព្រៃ​២ ខណ្ឌ​៧​មក​រា មានស្រុក​កំណើត​នៅ​ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ទី​២​មានឈ្មោះ ញឺ​ង ទិ​ត្យ អាយុ​២១​ឆ្នាំ មុខរបរ​ក្រុមហ៊ុន FTG ស្នាក់​នៅ​ទួល​ស្វាយព្រៃ​២ ខណ្ឌ​៧​មក​រា មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ក្រ​ញូ ស្រុក​ត្រាំ​ង​កក់ ខេត្តតាកែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គាត់​២​នាក់ បាន​ចេញ​មក​ពី​ម្តុំ​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ទៅ​ជួយ​លើក​ទឹកក្រូច​កូ​កា​មិត្តភក្តិ​បងប្អូន​របស់​គាត់ ខណៈ​ដែល​លើក​រួច​ហើយ ក៏​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៧ ពាក់​ស្លាក​លេខ​តាកែវ ១N-៧៩២៤ ជាមួយ​អ្នក​ស្គាល់គ្នា​ចំនួន​២​ម៉ូតូ​ទៀត​ម៉ាក​ស៊ុ​យ​ស៊ូ​គី​ឡេ​ត ពណ៌​ផ្កាឈូក​លា​យស និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ ស៊េរី​២០១៦ មិន​ចាំ​ស្លាក​លេខ គោលបំណង​ទៅ​ផ្ទះ​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន លុះ​ពេល​ជិះ​ម៉ូតូ​ចុះ​មក​ពី​ស្ពាន​អាកាស​ច្បារ​អំពៅ​វិញ ក៏​ស្រាបតែ​មាន​ទាំង​សមត្ថកិច្ច​ពាក់​ឯកសណ្ឋាន រួម​នឹង​កម្លាំង​ស៊ី​វិល​បាន​ដេញ​គាត់​រហូត​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ហើយ​ដាក់​ខ្នោះ​គាត់​តែ​ម្តង ភ្លាម​ៗ​នោះ​ដែរ ជន​រង​គ្រោះ​ទាំង​២​នាក់​នោះ បាន​តវ៉ា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល​ស្មានថា សមត្ថកិច្ច​កៀបស៊ី និង​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ ។

បើ​តាម​សម្ដី​របស់​ខាង​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖ គាត់​កំពុង​តែ​តាមដាន​មុខសញ្ញា​ឆក់ ហើយ​យុវជន​២​នាក់​នោះ​ស្រ​ដៀង​នឹង​ភិនភាគ​ដែល​គាត់​តាម ទើប​ដេញ​តាម​ឲ្យ​គាត់​ឈប់ ដើម្បី​សួរនាំ និង​សុំ​ឆែកឆេរ ប៉ុន្តែ​យុវជន​២​នាក់​នោះ មិន​ព្រម​ឈប់ ទើប​គាត់​កាក់​ជាប់ ហើយ​ឈាន​ទៅ​ដល់​ការ​ដល់​ខ្នោះ​តែ​ម្តង​ទៅ មិន​បាន​ប៉ុនប៉ង​ប្លន់​ម៉ូតូ ឬ​កៀបស៊ី​ម៉ូតូ​នោះ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ព្រលឹត​ដឹក​យុវជន​ទាំង​២​នាក់​យក​ទៅ​សួរនាំ​រួច ធ្វើការ​អប់រំ​ថា កុំ​ឲ្យ​ឃើញ​សមត្ថកិច្ច​ថ្ងៃក្រោយ រត់គេច​ខ្លួន​អ​ញ្ចឹ​ង ខ្លាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លួនឯង ៕