ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​មួយភាំង​ខ្ទេច ទាំង​ព្រឹក​ព្រលឹម !

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបតែ​ចេញពី​ផឹកស៊ី​ស្រវឹងស្រា​ជោក បើករថយន្ត​លឿន​ដូច​ហោះ​មិន​បាន​ប្រយ័ត្ន​ងោក​មួយភាំង

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបតែ​ចេញពី​ផឹកស៊ី​ស្រវឹងស្រា​ជោក បើករថយន្ត​លឿន​ដូច​ហោះ​មិន​បាន​ប្រយ័ត្ន​ងោក​មួយភាំង​ក៏​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឱ្យ​បាក់​អស់​២​កង់ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ នេះ​តាម​បណ្តោយ​ផ្លូវ​១៦៩ នៅ​ចំណុច​មុខ​វិទ្យាល័យ​បាក់​ទូក ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។ 

តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ វ័យ​ជាង​២០​ឆ្នាំ ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​បង្ក​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ​២F-៥៣៩៦ តាម​បណ្តោយ​ផ្លូវ​១៦៩ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​អ្នក​បើករថយន្ត​ងោក​មួយភាំង​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឱ្យ​បាក់​២​កង់​ខ្ទាត​ទៅ​កណ្តាលផ្លូវ ចំណែកឯ​រថយន្ត​បង្ក​វិញ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ និង​ផ្ទុះ​ពោង​ខាងស្តាំ បែក​កញ្ចក់​មុខ​ខាងស្តាំ​ទៅ​មុខ​លែង​រួច សំណាងល្អ​ហើយ​ម្ចាស់​រថយន្ត​មិន​មាន​រង​របួស ភ្លាម​ៗ​នោះ​ដែល​ម្ចាស់​រថយន្ត​បង្ក​បាន​ទូរស័ព្ទ​ហៅ​បងប្អូន​មក​កន្លែង​កើតហេតុ​ហើយ​ប្រមូល​អីវ៉ាន់​ក្នុង​រថយន្ត​រួច​ឡើង​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ជាមួយ​បងប្អូន​ទៅ​បាត់​ស្រមោល បន្សល់​ទុក​នៅ​តែ​រថយន្ត​បង្ក​នៅ​កន្លែង​កើតហេតុ ។ 

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​៧​មក​រា​បាន​ធ្វើការ​វាស់វែង​រួច​ប្រគល់​រថយន្ត​ឲ្យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្ទូច​យក​ទៅ​រក្សា​ទុក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕