ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំជួលចិត្តណាស់! គាត់​ដឹងខ្លួនឯង​រស់មិនយូរ… ​ក៏

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ក្រោយ​ពី​ឃើញ​ចុះ​ពីលើ​រថយន្ត​មាន​ទាំង​កូនប្រុស​-​ស្រី​តូច​ៗ២​នាក់ ផង បាន​ដើរ​ចូល​ក្នុង​វត្ត​បា​លិ​លេ​យ្យ ស្ថិត​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត មក​សុំ​ព្រះសង្ឃ​ដើម្បី​ជ្រក​ជា​

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ក្រោយ​ពី​ឃើញ​ចុះ​ពីលើ​រថយន្ត​មាន​ទាំង​កូនប្រុស​-​ស្រី​តូច​ៗ២​នាក់ ផង បាន​ដើរ​ចូល​ក្នុង​វត្ត​បា​លិ​លេ​យ្យ ស្ថិត​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត មក​សុំ​ព្រះសង្ឃ​ដើម្បី​ជ្រក​ជា​បណ្តោះ​​អាសន្ន និង​សុំ​បាយ​ទឹក​ហូប​ដែរ ។ អ្វី​ដែល​កាន់តែ​មើលទៅ​គួរ​ឱ្យ​អាណិត​ថែម​ទៀត​នោះ ពេល​មាន​អ្នក​សួរនាំ​គាត់​បាន​ប្រាប់​​ថា នាំ​កូន​មក​ស្វែងរក​អង្គការ​ឱ្យ​ជួយ​យក​ទៅ​ចិញ្ចឹម ព្រោះ​គាត់​ខ្វះ​លទ្ធភាព និង​មាន​ផ្ទុកមេរោគ​ទៀត​ប្រពន្ធ​ទើប​ស្លាប់​ចោល​កាលពី​ចុងខែ​កក្កដា​កន្លង​ទៅ​ថ្មី​ៗ​នេះ ។

បុរស​ខាងលើ​ឈ្មោះ​ហ៊ិ​ន ប៊ុ​ន​ស្រ៊​ន អាយុ​៣៧​ឆ្នាំ មានកូន​២​នាក់ ដោយ​កូនច្បង​ប្រុស​អាយុ​៩​ឆ្នាំ និង​កូនស្រី​អាយុ​ជិត​៣​ឆ្នាំ ពួក​គេ​មក​​ពី​ភូមិ​ឃុំ​ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។

បើ​តាម​ការ​រៀបរាប់​បុរស​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា ប្រពន្ធ​គាត់​ស្លាប់​ដោយ​ជំងឺអេដស៍ គាត់​និង​កូនស្រី​ពៅ​ក៏​ផ្ទុកមេរោគ​នេះ​ដែរ ទើប​គាត់​មានការ​បារម្ភ​ស្វែងរក​អង្គការ​ឱ្យ​ជួយ​កូន​ទាំង​២​ផង ។ គាត់​បន្ត​ថា ដោយ​គ្មាន​ផ្ទះ​គ្មាន​ដី សម្រាប់​ជីវិត​ចុង​ក្រោយ គាត់​ប្រាថ្នា​ចង់​ឱ្យ​អង្គការ​ជួយ​កូន​ទាំង​២​នាក់ ក្រែង​បាន​រៀនសូត្រ​និង​មាន​អនាគត​នឹង​គេ ។

ចុង​ក្រោយ គាត់​អំពាវ​សុំ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច រួម​ទាំង​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស មេត្តា​ជួយ​គាត់​និង​កូន​ៗ​ផង ។ ​