ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ឧស​ធ្វើ​ឥដ្ឋ បែរជា​ឆេះ​ទាំង​ដំបូល​ឡឥដ្ឋ​ទៅ​វិញ

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ អគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​ឡឥដ្ឋ​មួយ​កន្លែង​នៅ​ស្រុក​កញ្ជ្រៀច​អស់ទាំង​ស្រុង ដែល​មូលហេតុ​គឺ​បណ្តាល​មក​ពី​ឧស​ដែល​ឆេះ​នៅ​ក្នុង​ឡ

ខេត្តព្រៃវែង ៖ អគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​ឡឥដ្ឋ​មួយ​កន្លែង​នៅ​ស្រុក​កញ្ជ្រៀច​អស់ទាំង​ស្រុង ដែល​មូលហេតុ​គឺ​បណ្តាល​មក​ពី​ឧស​ដែល​ឆេះ​នៅ​ក្នុង​ឡ បាន​ឆេះ​រាលដាល​ដល់​ដំបូល​នៃ​ឡឥដ្ឋ​។ ហេតុការណ៍​នឹក​ស្មាន​មិន​ដល់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧​នេះ នៅ​ក្នុង​ឡឥដ្ឋ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ព្រាល​ទី​២ ឃុំ​ថ្ម​ពូន ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​។ បើ​យោង​តាម​សមត្ថកិច្ច​លើក​ឡើង​ថា ឡឥដ្ឋ​ដែល​ឆេះ​ខាងលើ​មាន​ម្ចាស់​ឈ្មោះ ហ៊ា​ប លាង​ហ៊​ន រស់នៅ​ទីតាំង​កើតហេតុ​ខាងលើ​។

ប្រភព​បន្ត​ថា ករណី​ខាងលើ​នេះ គឺ​មូលហេតុ​បណ្តាល​មក​ពី​ការ​បន្ថែម​ឧស​ច្រើន ហើយ​ឧស​ដែល​ឆេះ​នៅ​ឡ​នោះ​បាន​រាល​ឆាបឆេះ​ដំបូល​នៃ​ឡឥដ្ឋ ធ្វើ​ឱ្យ​ភ្លើង​កាន់តែ​មាន​កម្លាំង​ខ្លាំង​មិន​បាន​អាច​ពន្លត់​បាន ប៉ុន្តែ​ដោយ​បាន​កម្លាំង​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មក​ជួយ​ពន្លត់​ទាន់ កុំ​អី​ភ្លើង​ឆេះ​អស់​ដំបូល​មួយ​ដែល​ជាប់​គ្នា​មិន​ខាន​។ សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ករណី​នេះ​ដែរ សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​សម្រាប់​ពន្លត់​ចំនួន​៣​រថយន្ត ហើយ​បើ​យោង​តាម​ម្ចាស់​ឈ្មោះ ហ៊ា​ប លាង​ហ៊​ន បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​នេះ​មាន​ទំហំ​នៃ​ការ​ខូចខាត​អស់​ទឹកប្រាក់​ប្រហែល ២០​លាន រៀល​៕