ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស​ស្ត្រី​ជនជាតិ​មូ​ដូ​វី​ម្នាក់​ករណី​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ស្ត្រី​ជនជាតិ​មូ​ដា​វី​ម្នាក់​ដាក់​ពន្ធនាគារ​កំណត់​៨​ឆ្នាំ និង​បង្គាប់​ឲ្យ​សង​ដើមបណ្ដឹង​លើ​ទឹកប្រាក់​ចំនួន​៣០​លាន​រៀល​ពី​បទ នាំ​ចេញ​ដោយ​មិន​ស្របច្បាប់​ដោយ​មាន​គោលដៅ​ពាក់ព័ន្ធ​ករណី​នាំ​មនុស្ស​ឆ្លង​ដែន​មក​បង្ខំ​ឲ្យ​ធ្វើការ​ក្នុង​កម្ពុជា ។ សាលក្រម​នេះ​បាន​ប្រកាស​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ជនជាប់ចោទ និង​បើកផ្លូវ​ទុក​សិទ្ធិ​ឲ្យ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។ 

ជនជាប់ចោទ​ឈ្មោះ Bejenari Liudmila ហៅ លី​ន​ដា ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​មូ​ដូ​វី ជា​អ្នកគ្រប់គ្រង​ហាង​ហ្គា​ដូ​ស្រា និង​ហាង​ភី​ហ្សា​អ៊ី​តា​លី មាន​អា​ស័​យ​ដ្ឋា​ន​មុន​ពេល​ចាប់ខ្លួន​នៅផ្ទះ​លេខ​១១០AEo ផ្លូវ​លេខ​១៣៦ សង្កាត់​ផ្សារ​កណ្ដាល​២ ខណ្ឌដូនពេញ ។ ជនជាប់ចោទ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង​ភី​ហ្សា​អ៊ី​តា​លី និង​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ។ 

ដើមចម​បណ្តាល​ឲ្យ​ឃុំខ្លួន​ស្ត្រី​រូប​នេះ​កាលពី​អំឡុង​ឆ្នាំ​២០១៤ ជនជាប់ចោទ​បាន​ល្បួង​នាំ​ឆ្លង​ដែន​យក​ចេញ​នារី​ម្នាក់​ជនជាតិ​រ៉ូ​ម៉ា​នី អាយុ​១៩​ឆ្នាំ ចូល​មក​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ធ្វើការ​ក្នុង​ហាង​ស្រា​របស់​គេ ។ ក្រោយមក​ជន​រង​គ្រោះ​ចង់​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ប៉ុន្តែ​ជនជាប់ចោទ​មិន​ឲ្យ​ទៅ​ហើយ​ថែម​ទាំង​បង្ខំ​ឲ្យ​ធ្វើការ​ដើម្បី​កាត់​ប្រាក់ ។ ដោយ​យោង​ទៅ​លើ​ការ​កៀបសង្កត់​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​យ៉ាង​ដូច្នេះ ជន​រង​គ្រោះ​ក៏​បាន​សម្រេចចិត្ត​ទាក់ទង​រក​សមត្ថកិច្ច​នៅ​កម្ពុជា​ប្តឹង​ឲ្យ​ជួយ​ចាត់ការ​លើ​ជនជាប់ចោទ​តាម​នីតិវិធី ។ ក្រោយ​ពី​មាន​ពាក្យបណ្តឹង​នោះ នាយកដ្ឋាន​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន​ជនសង្ស័យ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​នេះ ៕