ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាម​ធ្លាប់​បាន​សម្រេច​ម្តងដល់​លើក​ទី​2​ប្រាប់​ថា​តែ​មួយ​ភ្លែត​ទេ​…(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ កម្មករ​រត់​តុ​នៅ​ក្នុង​ភោជនីយ៍ដ្ឋាន​ម្នាក់​បាន​ខ្ចី​ម៉ូតូ​របស់​បុរស​ម្នាក់​ទៀត​ដែល​ជា​អ្នក​គិតលុយ​

ខេត្តកណ្ដាល ៖ កម្មករ​រត់​តុ​នៅ​ក្នុង​ភោជនីយ៍ដ្ឋាន​ម្នាក់​បាន​ខ្ចី​ម៉ូតូ​របស់​បុរស​ម្នាក់​ទៀត​ដែល​ជា​អ្នក​គិតលុយ​នៅ​ក្នុង​ភោជនីយ៍ដ្ឋាន​ជាមួយ​គ្នា​ដោយ​ប្រាប់​ម្ចាស់​ម៉ូតូ​ថា ជិះ​ទៅ​យក​លុយ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ក៏​ស្រាប់តែ​ជិះ​យក​ទៅ​លក់​បាន​លុយ​ចំនួន​៧០០​ដុល្លារ រួច​បាន​គេចខ្លួន​បាត់​ស្រមោល ប៉ុន្តែ​ជាង​២​ខែ​ក្រោយមក​ទើបត្រូវ​ម្ចាស់​ម៉ូតូ​តាម​រក​ឃើញ​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​បាន ។ ដែល​ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ 

ជនសង្ស័យ​ម្នាក់​នោះ​ឈ្មោះ តែ ណុ​ល អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រត់​តុ​នៅ​ក្នុង​ភោជនីយ៍ដ្ឋាន​មួយ​កន្លែង ស្នាក់​នៅ​ក្នុងភូមិ​អូ​ដឹ​ម សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​ខាងលើ​បោក​យក​ទៅ​លក់​បាត់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១CS-៨៦២៥ ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ មាន ម៉ៅ អាយុ​២៧​ឆ្នាំ មុខរបរ​អ្នក​គិតលុយ​នៅ​ក្នុង​ភោជនីយ៍ដ្ឋាន​នោះ​ដែរ និង​ស្នាក់​នៅ​កន្លែងធ្វើការ​នោះ ។ 

នគរបាល​បាន​ឲ្យ​ដឹង​ថា ហេតុ​ការ​ណ៏​រំលោភ​លើ​ទំនុកចិត្ត​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ភោជនីយ៍ដ្ឋាន​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ដោយនៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ខ្ចី​ម៉ូតូ​១​គ្រឿង​ខាងលើ​ពី​បុរស​អ្នក​គិតលុយ​ក្នុង​ភោជនីយ៍ដ្ឋាន​ជិះ ដោយ​ប្រាប់​ថា ទៅ​យក​លុយ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​ប្រាប់​ថា ទៅ​យក​លុយ​នៅ​កន្លែង​ណា​ហើយ​លុយ​គេ​ជំពាក់ ឬ​ក៏​លុយ​អ្វី​ផ្សេង​នោះ​ឡើយ ។ ខណៈនោះ​ដោយសារ​តែ​ជា​អ្នកធ្វើការ​ជា​មួ​គ្នា​ទើប​ជន​រង​គ្រោះ​យល់ព្រម​ឲ្យ​ខ្ចី​ជិះ និង​មិន​បាន​នឹក​ស្មានថា ជន​នេះ​មានគំនិត​អាក្រក់​បោកប្រាស់​បែប​នេះ​ឡើយ បន្ទាប់​មក​ក៏​ត្រូវ​បាន​ជន​នោះ​ជិះ​យក​ទៅ​បាត់​មិន​ត្រឡប់​មក​វិញ​សោះ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ចាំ​បាត់​ៗ​ទើប​ជន​រង​គ្រោះ​ដឹង​ថា ចាញ់បោក​ជន​នោះ បន្ទាប់​មក​បាន​តាម​រក​គ្រប់​ទីកន្លែង ប៉ុន្តែ​មិន​បានឃើញ​ឡើយ​គឺ​ជន​នោះ​បាន​បោះបង់​ការងារ​ជា​អ្នក​រត់​តុ​ចោល និង​បាន​គេចខ្លួន​បាត់​រហូត​តែ​ម្ដង ទោះជា​បែប​ណា​ជន​រង​គ្រោះ​នៅ​តែ​តាម​រក​គ្រប់​ទីកន្លែង​ដដែល ។ 

លុះ​រយៈពេល​ជាង​២​ខែ​ក្រោយមក​រហូត​ដល់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៧ ទើប​ប្រទះ​ឃើញ​ជន​នោះ​កំពុង​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ​ក៏​បាន​ធ្វើការ​ចាប់ខ្លួន​បន្ទាប់​មក​បាន​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​សាកសួរ និង ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។ ក្រោយ​នគរបាល​សួរនាំ​ជនសង្ស័យ​រូប​នោះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​បោក​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​ពិតមែន​ដោយ​យក​ទៅ​លក់​នៅ​ម្ដុំ​ផ្សារ​ហេង​លី​ក្នុង​តម្លៃ​៧០០​ដុល្លារ​ហើយ​នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​ខ្លួន​ធ្វើ​សកម្មភាព​ឆបោក​ម៉ូតូ​នោះ​គឺ​កាលពី​១​ឆ្នាំ​មុន​ធ្លាប់​បាន​ឆបោក​យក​ម៉ូតូ​អ្នក​ផ្សេង​ទៀត​បាន​សម្រេច​១​គ្រឿង និង​បាន​យក​ទៅ​លក់​ដែរ​ហើយ​បាន​គេចខ្លួន​រួច​លុះ​ពេល​នេះ​បាន​បោក​យក​ម៉ូតូ​អ្នកធ្វើការ​ជាមួយ​គ្នា​ក៏​ត្រូវ​អស់លក្ខណ៍​ជាប់អន្ទាក់​បែប​នេះ​តែ​ម្ដង ៕