ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

៨-​បក្សី​ដេញ​ចឹក​ក្បាល​ពេល​ជិះ​កង់
បុរស​អង់គ្លេស​ម្នាក់​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​នៅ​ពេល​រូបគេ​រង​ការ​វាយប្រហារ​ពី​បក្សី​ក្នុង​ពេល​ជិះ​កង់​នៅ​លើ​ផ្លូវ​មួ​ួ​យ​ក្នុង​ក្រុង​ស្តា​ស់​ហ្វ​ត ចក្រភព​អង់គ្លេស ។
៩-​ប្តី​ប្រពន្ធ​២​នាក់​ទៅ​ហែល​ទឹក​ទុក​កូន​ក្នុង​ទូ​ដាក់​អាវ

១-​អ្នកដំណើរ​ម្នាក់​ត្រូវ​បុគ្គលិក​អាកាសយានដ្ឋាន​វាយ
ក្រុមហ៊ុន​អាកាសចរណ៍​«Easy Jet»​បាន​បង្កហេតុ ដោយ​បុគ្គលិក​អាកាសយានដ្ឋាន​ក្រុង​នី​ស ប្រទេស​បារាំង វាយ​អ្នកដំណើរ​កំពុង​បីកូន​ក្នុង​អគារ​អ្នកដំណើរ ខណៈ​ជើងហោះហើរ​យឺត​រយៈពេល​១៣​ម៉ោង ។

២-​ប្លន់​ទូរស័ព្ទ​មាន​តម្លៃ​ជិត​៥​សែន​អឺ​រ៉ូ
អាជ្ញាធរ​ហូ​ឡង់​បាន​នាំ​ខ្លួន​ជនសង្ស័យ​រូ​៉​ម៉ា​នី​ចំនួន​៥​នាក់​ពី​បទ​ប្លន់​ទូរស័ព្ទ​iphone​ដឹក​តាម​រថយន្ត​មួយ​មាន​តម្លៃ​៥​សែន​អឺ​រ៉ូ​ឡើង​តុលាការ ។

៣-​ពលរដ្ឋ​ប៉េ​កាំ​ង​មាន​អាយុ​វែង​បំផុត​ប្រចាំឆ្នាំ​២០១៦
ការ​អង្កេត​ពី​អាយុ​មធ្យម​របស់​ពលរដ្ឋ​ក្រុង​ប៉េ​កាំ​ង​ប្រចាំឆ្នាំ​២០១៦ គឺ​ប្រហែល​៨២,០៣​ឆ្នាំ ខ្ពស់​ជាង​អាយុ​មធ្យម​នៃ​ពលរដ្ឋ​ទូទៅ​នៅ​ក្នុង​ប្រទេស ខណៈ​ពេល​ពលរដ្ឋ​នៅ​សៀង​ហៃ​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​២ ។

៤-​មនុស្ស​យន្ត​ស្ត្រី
«Sofia»​ជា​មនុស្ស​យន្ត​ស្រី​អច្ឆរិយ​ផលិត​ដោយ​ក្រុមហ៊ុន​«Hanson»​នៅ​ហុងដា​ក់តាំង​បង្ហាញ​នៅ​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស មាន​លក្ខណៈ​ដូច​មនុស្ស​បេះបិទ ។

៥-​មនុស្ស​យន្ត​សរសេរ​អក្សរ
ស្ត្រី​ម្នាក់​មើល​មនុស្ស​យន្ត​សរសេរ​ព្រះ​គម្ពីរ​«Bible»​នៅ​លើ​ក្រដាស ក្នុង​ពិព័រណ៍​«Bios»​គឺជា​ផ្នែក​មួយ​នៃ​ពិព័រណ៍​«Lutherand the Avantgarde»​នៅ​ទីក្រុង​វីត​ថេ​ន​ប៊ើ​ក ភាគ​ខាងកើត​ប្រទេស​អា​ល្លឺ​ម៉​ង់ ។

៦-​មនុស្ស​យន្ត​ផ្លុំត្រែ
មនុស្ស​យន្ត​ផ្លុំត្រែ​ផលិត​ដោយ​ក្រុមហ៊ុន​«​តូ​យ៉ូ​តា​ម៉ូ​ទ័​រ​»​បាន​បង្ហា ា​ញ​ការ ផ្លុំ​ក្នុង​ពិព័រណ៍​វិទ្យាសាស្ត្រ​រៀបចំ​នៅ​ក្រុង​ឡុ​ង​ដ៍​កាលពីដើម​ខែកុម្ភៈ ២០១៧ ។

៧-​និយាយ​ជាមួយ​មនុស្ស​យន្ត
 មនុស្ស​យន្ត​«Canbot»​បង្ហាញ​អាការ​គួរ​ឱ្យ​ស្រឡាញ់​ក្នុង​ពេល​ស្តាប់​មនុស្ស​និយាយ​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​អន្តរជាតិ​រៀបចំ​ឡើង​នៅ​ប៉េ​កាំ​ង​ប្រទេស​ចិន និង​បាន​ទទួល​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ។

៨-​បក្សី​ដេញ​ចឹក​ក្បាល​ពេល​ជិះ​កង់
បុរស​អង់គ្លេស​ម្នាក់​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​នៅ​ពេល​រូបគេ​រង​ការ​វាយប្រហារ​ពី​បក្សី​ក្នុង​ពេល​ជិះ​កង់​នៅ​លើ​ផ្លូវ​មួ​ួ​យ​ក្នុង​ក្រុង​ស្តា​ស់​ហ្វ​ត ចក្រភព​អង់គ្លេស ។

៩-​ប្តី​ប្រពន្ធ​២​នាក់​ទៅ​ហែល​ទឹក​ទុក​កូន​ក្នុង​ទូ​ដាក់​អាវ
 ២​នាក់​ប្តី​ប្រពន្ធ​ជនជាតិ​ចិន បាន​ទុក​កូន​នៅ​ក្នុង​ទូ​ប្តូរ​សម្លៀក​បំពាក់ ហើយ​ពួក​គេ​ទៅ​ហែល​ទឹក​លេង ប៉ុន្តែ​សំណាងល្អ​មាន​គេ​ជួ​យស​ង្គ្រោះ​ទាន់​ពេលវេលា ។

១០-​យន្តហោះ​ត្រូវ​ព្រិល​ធ្វើ​ឱ្យ​ស្រាំ​កញ្ចក់
 អាកាសយានិក​អ៊ុយ​ក្រែ​ន​មួយ​រូប ទទួល​ការ​កោតសរសើរ​ជា​វីរបុរស​ក្រោយ​ពី​គេ​អាច​ចុះ​ចត​ដោយ​សុវត្ថិភាព​បន្ទាប់​ពី​ព្រិល​បោកបក់​ធ្វើ​ឱ្យ​ស្រាំ​កញ្ចក់ និង​ក្រពឹត​នៅ​ផ្នែក​ខាង​មុខ ៕