ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស គុយ សិទ្ធិ​ស​ក្កិ ដាក់​ពន្ធនាគារ​១​ឆ្នាំ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កោ វ​ណ្ឌី បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឈ្មោះ គុយ សិទ្ធិ​ស​ក្កិ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាម​ន្រី្ត​ពន្ធនាគារ ដាក់​ពន្ធនាគារ​កំណត់​១​ឆ្នាំ និង​សងជំងឺចិត្ត​ទៅ​ដើមបណ្ដឹង​ឈ្មោះ សុខ ចិន្តា ហៅ​កញ្ញា វ៉ា​ន់ លី​ឡា ចំនួន​២០០​លាន​រៀល និង​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ក្រោម​ការ​ចោទប្រកាន់​ពី​បទ ហិ.ង្សា​ដោយ​ចេតនា និង​ចែកចាយ​រូប​អាសអាភាស តាម​មាត្រា​២១៧ និង​មាត្រា​៣៨.៣៩ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ។

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កោ វ​ណ្ឌី បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឈ្មោះ គុយ សិទ្ធិ​ស​ក្កិ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាម​ន្រី្ត​ពន្ធនាគារ ដាក់​ពន្ធនាគារ​កំណត់​១​ឆ្នាំ និង​សងជំងឺចិត្ត​ទៅ​ដើមបណ្ដឹង​ឈ្មោះ សុខ ចិន្តា ហៅ​កញ្ញា វ៉ា​ន់ លី​ឡា ចំនួន​២០០​លាន​រៀល និង​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ក្រោម​ការ​ចោទប្រកាន់​ពី​បទ ហិង្សា​ដោយ​ចេតនា និង​ចែកចាយ​រូប​អាសអាភាស តាម​មាត្រា​២១៧ និង​មាត្រា​៣៨.៣៩ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ។

សវនាការ​នេះ ធ្វើការ​ជំនុំជម្រះ​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ សវនាការ​នោះ​អវត្តមាន​ជនជាប់ចោទ​ឈ្មោះ គុយ សិទ្ធិ​ស​ក្កិ ដោយ​មាន​មេធាវី​ការពារ​សិទ្ធិ តែ​បាន​អាន​ចម្លើយ​របស់​ជនជាប់ចោទ​នៅ​ដំណាក់​ការ​ចៅក្រម​ស៊ើបសួរ ជនជាប់ចោទ​ឆ្លើយ​ថា ខ្លួន​បាន​ស្គាល់ សុខ ចិន្តា ហៅ វ៉ា​ន់ លី​ឡា តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ឆ្នាំ​២០១៤ ហើយ​ដល់​ឆ្នាំ​២០១៥ ក៏​បាន​ស្រលាញ់​គ្នា ហើយ​ក៏​បាន​នាំ​ទៅ​លេង​ផ្ទះ និង​ជួប​ប៉ា​ម៉ាក់ ។ ចំណែក​រឿង​ដែល​ចោទ​ថា បង្ហោះ​រូប​អាសអាភាស ខ្លួន​មិន​បានដឹង​ទេ និង​សុំ​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង ។

ចំណែក​ចម្លើយ​ដើមបណ្តឹង សុខ ចិន្តា បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ផ្តន្ទា​ជនជាប់ចោទ​ទៅ​តាម​ផ្លូវច្បាប់ ហើយ​ដើមបណ្តឹង ក៏​អវត្តមាន​ក្នុង​ពេល​សវនាការ​ដែរ ។ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ដើមបណ្ដឹង​លោក នួន បូ​រ៉ា បាន​និយាយ​នៅ​ពេល​សវនាការ​ថា កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក គុយ សិទ្ធិ​ស​ក្កិ និង​ដើមបណ្តឹង សុខ ចិន្តា ហៅ វ៉ា​ន់ លី​ឡា បាន​ឈ្លួ​ស​គ្នា ហើយ​លោក គុយ សិទ្ធិ​ស​ក្កិ ក៏​វាយ​ដើមបណ្តឹង សុខ ចិន្តា ពេល​នោះ​ជន​រង​គ្រោះ ក៏​បាន​បើ​ទ្វារ​ឡាន​ចេញ​រត់​ឲ្យ​គេ​ជួយ ហើយ​ពេល​នោះ លោក គុយ សិទ្ធិ​ស​ក្កិ ក៏​បាន​បើកឡាន​របស់​ជន​រង​គ្រោះ​ចេញ​ទៅ ហើយ​នៅ​ក្នុង​ឡាន​នោះ ក៏​មាន​កាបូប ទូរស័ព្ទ របស់​ជន​រង​គ្រោះ​ផង​ដែរ ដោយ​រយៈពេល​ជិត​១០​ថ្ងៃ បាន​យក​មក​ប្រគល់​ឲ្យ​វិញ ។

ហើយ​ចំណែក​រូប​ដែរ​បាន​បង្ហោះ​នោះ គឺ​ដោយសារ​តែ​ការ​ស្រលាញ់​គ្នា និង​គិត​ថា​នឹង​បាន​គ្នា​ជា​ប្តី​ប្រពន្ធ ទើប​មានការ​ថត​ផ្ញើ​ឲ្យ​គ្នា​មើល ដោយសារ​តែ​លោក គុយ សិទ្ធិ​ស​ក្កិ នៅ​រៀន​ឯ​បរទេស ។ លោក​មេធាវី ក៏​បាន​បញ្ជាក់​ផង​ដែល​ថា ដើមបណ្តឹង​កញ្ញា សុខ ចិន្តា បាន​ទាម​ទារជំងឺចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ ។ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀ​ង ធ្វើ​សេចក្តីសន្និដ្ឋាន​តាម​ការ​អាន​ចម្លើយ​របស់​ជនជាប់ចោទ និង​ជន​រង​គ្រោះ ពិតជា​មាន​អំពើ​ហិង្សា ដោយ​ចេតនា និង​ចែកចាយ​រូប​អាសអាភាស​ពិតមែន តំណាង​អយ្យការ​នៅ​តែ​តម្កល់​បទ​ចោទ​នៅ​ដ៏​ដែល ៕