ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បំពាក់​មី​ស៊ី​ល​លើ​នាវា​ប្រដេញ​

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ សារព័ត៌មាន​អា​មេ​រិ​ក ទើប​រាយការណ៍​ថា មី​ស៊ី​ល​បណ្តែត​សមុទ្រ​-​សមុទ្រ​២​គ្រាប់​បំពាក់​លើ​នាវា​ប្រដេញ​ល្បាត​មួយ​គ្រឿង​ៗ​របស់​កូរ៉េ​ខាងជើង ។

ដោយ​ដកស្រង់​ប្រភព​នានា​ក្នុង​

ប្រទេស​កូរ៉េ​ខាងជើង ៖ សារព័ត៌មាន​អា​មេ​រិ​ក ទើប​រាយការណ៍​ថា មី​ស៊ី​ល​បណ្តែត​សមុទ្រ​-​សមុទ្រ​២​គ្រាប់​បំពាក់​លើ​នាវា​ប្រដេញ​ល្បាត​មួយ​គ្រឿង​ៗ​របស់​កូរ៉េ​ខាងជើង ។

ដោយ​ដកស្រង់​ប្រភព​នានា​ក្នុង​ផ្ទៃ​ផ្នែក​ស៊ើបការណ៍​អា​មេ​រិ​ក ទូរទស្សន៍ FOX NEWS រៀបរាប់​ថា ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៤​មក កូរ៉េ​ខាងជើង​បំពាក់​មី​ស៊ី​ល​សមុទ្រ​-​សមុទ្រ​លើ​នាវា​ប្រដេញ​ល្បាត ។ តាម​ទូរទស្សន៍​នេះ​ថា មី​ស៊ី​ល​បណ្តែត​សមុទ្រ​-​សមុទ្រ​ធុន STORMPETREL ២​គ្រាប់​ដំឡើង លើ​នាវា​ប្រដេញ​ល្បាត​មួយ​គ្រឿង​ដែល​គេ​ឃើញ​នៅ​កំពង់​ផែ​មួយ​នៃ​ឆ្នេរសមុទ្រ​ខាងកើត ។ ការ​ដំឡើង​មី​ស៊ី​ល​លើ​នាវា​ល្បាត​បែប​នេះ​ត្រូវ​ចាប់​ឃើញ​ដោយ​បណ្តា​ផ្កាយ​រណប​ចារកម្ម​អា​មេ​រិ​ក ។

ដោយ​យោង​តាម​សម្តី​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ម្នាក់ FOX NEWS រៀបរាប់​ទៀត​ថា សកម្មភាព​នា​ពេល​ថ្មី​ៗ​នេះ​របស់​ក្រុង​ព្យុ​ង​យ៉ាង​បញ្ជាក់​ពី​លទ្ធភាព​នៃ​ការ​សាកល្បង​មី​ស៊ី​ល​នា​ពេល​ខាង​មុខ ឬ​សកម្មភាព​ទាំងនេះ​អាច​ជា​វិធានការ​ការពារ​ក្នុង​ករណី​ដែល​កង​ម៉ា​រី​ន​អា​មេ​រិ​ក​បញ្ជូន​នាវាចម្បាំង​មក​កាន់​ឧបទ្វីប​កូរ៉េ ។

ក្រុង​ព្យុ​ង​យ៉ាង​សម្រេច​ដាក់​ពង្រាយ​បណ្តា​មី​ស៊ី​ល​របស់​ខ្លួន​២​ថ្ងៃក្រោយ​ការ​អនុម័ត​របស់ អ​.​ស​.​ប នូវ​ទណ្ឌកម្ម​ថ្មី​ៗ​ប្រឆាំង​ខ្លួន ៕