ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​​មួយ​ចំនួន​ធ្វើ​ឱ្យ​ក្រពេញ​ប្រូ​ស្តា​តបុរ​សមាន​សុខភាព​ល្អ

6 ឆ្នាំ មុន

ជំងឺមហារីក​ដែល​បុរស​ងាយ​ជួប​ប្រទះ​គឺ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ។ បញ្ហា​ធ្ងន់​មួយ​ផ្សេង​ទៀត​ទាក់ទង​ទៅ​នឹង​ក្រពេញ​ប្រូ​ស្តា​ត គឺ​ការ​រីក​ធំ​នៃ​ក្រពេញ​ប្រូ​ស្តា​ត ។ ទោះជា​យ៉ាងណា ក្តី​ជាមួយនឹង​

ជំងឺមហារីក​ដែល​បុរស​ងាយ​ជួប​ប្រទះ​គឺ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ។ បញ្ហា​ធ្ងន់​មួយ​ផ្សេង​ទៀត​ទាក់ទង​ទៅ​នឹង​ក្រពេញ​ប្រូ​ស្តា​ត គឺ​ការ​រីក​ធំ​នៃ​ក្រពេញ​ប្រូ​ស្តា​ត ។ ទោះជា​យ៉ាងណា ក្តី​ជាមួយនឹង​ទម្លាប់​ក្នុង​ការ​បរិភោគ​អាហារ​ដែល​ល្អ និង​ការ​ធ្វើ​លំ​ហាត់ប្រាន​មួយ​ចំនួន​អាច​បញ្ចៀស​បញ្ហា​នេះ​បាន ។

អាហារ​សំខាន់​មួយ​ចំនួន​ដែល​ជួយ​បុរស​មាន​ក្រពេញ​ប្រូ​ស្តា​ត​មាន​សុខភាព​ល្អ ៖

១-​ប្រ​ខូ​លី
ប្រូ​ខូ​លី​មាន​លក្ខណសម្បត្តិ​ប្រឆាំង​នឹង​ជំងឺមហារីក ។ វា​មាន​ផ្ទុក​សមាសធាតុ​ពិសេស​ហៅ​ថា sulforaphane ដែល​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន ។

២-​ផ្លែ​ទទឹម
ផ្លែ​ទទឹម​សម្បូរ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម វា​អាច​ជួយ​ក្នុង​ការ​សម្លាប់​កោសិកា​មហារីក ជា​ពិសេស​ពពួក​ដែល​ប៉ះពាល់​ដល់​ក្រពេញ​ប្រូ​ស្តា​ត ។ ដូច​គ្នា​នេះ​ផង​ដែរ​សម្រាប់​បុរស​ដែល​ធ្លាប់​វះកាត់​ក្រពេញ​ប្រូ​ស្តា​ត ការ​ទទួលទាន​ទឹក​ផ្លែ​ទទឹម​ជា​រៀងរាល់ថ្ងៃ​អាច​ការពារ​កា​រវិ​វ​ឍ្ឍ​របស់​វា ។ នេះ​បើ​យោង​តាម​ការ​សិក្សា​បាន​បង្ហាញ ។

៣-​តែ​បៃតង
តែ​បៃតង​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ដែល​គេ​ស្គាល់​ថា​ជា catechins ដែល​វា​មិន​ត្រឹមតែ​ជួយ​ក្នុង​ការ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កោសិកា​មហារីក ។

៤-​គ្រាប់​ល្ពៅ
គ្រាប់​ល្ពៅ​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ ស័ង្កសី និង​carotenoids ។ សារធាតុ​ទាំងនេះ​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ។

៥-​រមៀត
ដោយសារ​លក្ខណសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក​របស់​រមៀត ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា​រមៀត​អាច​ជួយ​ក្នុង​ការ​ការពារ​ការ​រីក​រាលដាល​នៃ​កោសិកា​ដុំ​សាច់ ដូច្នេះ​វា​អាច​ជួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន ៕