ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងនេះ… ការពិត​ មិនមែនជា​ប៉ូលិសនោះ​​ទេ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ថា ពាក់ព័ន្ធ​ករណី​ទំនាស់​មួយ​រហូត​ឈាន​ដល់មានការ​ផ្ទុះអាវុធ បណ្តាល​ឱ្យ​ផ្លា​ត​ត្រូវ​ចំ​ស្ត្រី​ម្នាក់​​រង​របួស

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ថា ពាក់ព័ន្ធ​ករណី​ទំនាស់​មួយ​រហូត​ឈាន​ដល់មានការ​ផ្ទុះអាវុធ បណ្តាល​ឱ្យ​ផ្លា​ត​ត្រូវ​ចំ​ស្ត្រី​ម្នាក់​​រង​របួស ឆ្លង​តាម​ការ​ស្រាវជ្រាវ​នៅ​ថ្ងៃ​ទី​១៥ សីហា នេះ ជន​បង្កគឺ​​ជា​សមាសភាព​យោធាម្នាក់ ប៉ុន្តែ​នៅ​ពុំ​ទាន់​ដឹង​នៅ​អង្គភាព​ណា​ពិតប្រាកដ​ឡើយ ដោយ​​​អធិការដ្ឋាន​បាន​និង​កំពុង​ជំរុញ​ការ​ស្រាវជ្រាវ​បន្ថែម ដើម្បី​ស្វែងរក​ចាប់​ជន​បង្ក ដើម្បី​អនុវត្ត​តាម​ច្បាប់ ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រំលង​អ​ធ្រា​ត្រ​ថ្ងៃ​ទី​១៤ សីហា ស្ថិត​ត្រង់​ចំណុច​ក្រុម​៨ (​លើ​ផ្លូវ​រថភ្លើង​ជា​តំបន់​មិន​រៀបរយ​) ក្នុងភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ បាន​កើត​ទំនាស់​ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់ឈ្មោះ (​គេចខ្លួនបាត់​) បាន​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ​មក​ទារ​លុយ​10$ ពី​ម្ចាស់​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ម្នាក់​ឈ្មោះ​សាំង ណា​រិ​ទ្ទ អាយុ​៣៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្រុម​១ ភូមិ​​បាក់​ទូក សង្កាត់​ទួល​សង្កែ ប៉ុន្តែ​ត្រូវ​ឈ្មោះ​សាំង ណា​រិ​ទ្ទ ឱ្យ​តែ​5​ពាន់​រៀល ទើប​បណ្តាល​ឱ្យ​កើត​មានការ​ប៉ះ​សម្តី​គ្នា។

ក្រោយមក​ជន​បង្ក​នោះ បាន​ដក​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក​k59 បាញ់​ផ្ចុច​នឹង​ដី​មួយ​គ្រាប់ តែ​ឈ្មោះ​សាំង ណា​រិ​ទ្ទ បាន​ស្ទុះ​ទៅ​ប្រតាយ​ប្រតប់​ជាមួយ​គ្នា និង​ជ្រុះ​អាវុធ​ទៅ​ដី ភ្លាម​នោះ​ជន​បង្ក​ក៏​បាន​គេចខ្លួន ។ ក្រោយ​ពី​ការ​ផ្ទុះអាវុធ​ហើយ​ទើប​ដឹង​ថា បាន​ផ្លា​ត​ត្រូវ​នារី​ម្នាក់​ឈ្មោះ​ញ៉ ចាន់​ថា អាយុ​២៥​ឆ្នាំ ដែល​កំពុង​រើស​អេ​ត​ចាយ​ក្បែរ​ទីតាំង​កើតហេតុ​ខាងលើ​ត្រូវ​ចំ​ខ្នង​ធ្លា​យមក​ពោះ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​ខណ្ឌ​-​ប៉ុស្តិ៍ បាន​នាំ​គ្នា​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដោយ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។ ម្ចាស់​ទីតាំង​ហ្គេ​ម ក៏​ត្រូវ​បាន​ឃាត់ខ្លួន និង​ដកហូត ១-​អាវុធ​ខ្លី​១​ដើម​ម៉ាក​K៥៩​លេខ​៦៥៦៥ ។ ២-​គ្រាប់កាំភ្លើង​៥​គ្រាប់​។​៣-​សំបក​ប​ន្ទុះ​១​គ្រាប់ ៤-​វិទ្យុទាក់ទង​១​គ្រឿង ។ គួរ​រំលឹក​ទៀត​ថា ទីតាំង​ខាងលើ​នេះ​ធ្លាប់​ត្រូវ​បាន​អធិការដ្ឋាន​បង្ក្រាប​ម្តង​រួច​មក​ហើយ ប៉ុន្តែ​ម្ចាស់​នេះ នៅ​តែ​បន្ត​លួច​បើក​លេង​នៅ​ពេល​យប់​ទៀត ។