ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​យក​អំណោយ​ចែក​ជូន​ពលរដ្ឋ​24​គ្រួសារ​ដែល​រង​គ្រោះ​ដោយសារ​អគ្គិភ័យ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ លោក ពេជ្រ កែវ​មុនី

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ លោក ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ​បាន​ដឹកនាំ​ក្រុម​មន្ត្រី​នាំ​យក​អំណោយ​សង្គ្រោះ​បឋម​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ​ដែល​រង​គ្រោះ ដោយសារ​មហន្តរាយ​អគ្គិភ័យ​ឆាបឆេះ​លំនៅ​ឋាន​អស់​គ្មាន​សល់​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃខែ​ដដែល នៅ​ក្បែរ​ស្ថានីយ៍​ប៊ូ​ម​ទឹក​បឹង​ទំពុន ក្នុង​ក្រុម​ទី​៩ ភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។

លោក ពេជ្រ កែវ​មុនី បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា អំណោយ​ដែល​បាន​ចែក​ជូន​បងប្អូន​នៅ​ពេល​នេះ ថ្វី​ត្បិត​តែ​វា​តិចតួច​ប្រាកដ​មែន ប៉ុន្តែ​វា​ក៏​អាច​ដោះ​ទុក្ខ​លំបាក​របស់​បងប្អូន​ទាំងអស់​គ្នា​បាន​មួយ​កម្រិត​ផង​ដែរ ខណៈ​ដែល​បងប្អូន​ជួប​ប្រទះ​បញ្ហា​ដែល​មិន​សមគួរ​នឹង​កើតឡើង​ខាងលើ ។ លោក​អភិបាល​បន្ថែម​ថា ការ​ចែក​ជូន​បងប្អូន​នៅ​ពេល​នេះ​ដែរ គឺ​មិន​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​និន្នាការ​នយោបាយ ឬ​ក៏​ចែក​ជូន​ដោយ​ប្រកាន់​បក្សពួក​នោះ​ឡើយ គឺ​ចែក​ជូន​ដោយ​មើលឃើញ​ពី​សុខទុក្ខ​ក៏​ដូច​ជា​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រាកដ​មែន ។ 

សូម​បញ្ជាក់​ថា អំណោយ​ដែល​ត្រូវ​ចែក​ជូន​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន អង្ករ​១​ប៉ាវ​៥០​គីឡូក្រាម​, មី​១​កេស​, ទឹក​សុទ្ធ​១​យួរ​, ទឹកត្រី​១​យួរ​, ឃី​ត​១​ឈុត និង​ថវិកា​២​ម៉ឺន​រៀល​ផង​ដែរ ៕