ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​ប្រណីត​ជាង​50​កំណាត់​លាក់​ទុក​បម្រុង​លោត​ឆត្រ​លក់​ទៅ​វៀតណាម

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ គំនរ​ឈើ​ប្រណីត​ចំរុះ​ប្រភេទ​ឈើ​សុ​ក្រំ គគី និង​កកោះ ប្រមាណ​ជាង​៥០​កំណាត់​ត្រូវ​បាន​កង​រាជ​ហត្ថ​ស្រុក​អូ​រយ៉ា​ដាវ​ប្រទះ​

ខេត្តរតនគិរី ៖ គំនរ​ឈើ​ប្រណីត​ចំរុះ​ប្រភេទ​ឈើ​សុ​ក្រំ គគី និង​កកោះ ប្រមាណ​ជាង​៥០​កំណាត់​ត្រូវ​បាន​កង​រាជ​ហត្ថ​ស្រុក​អូ​រយ៉ា​ដាវ​ប្រទះ​ឃើញ​នៅ​ត្រង់​ចំណុច​មាត់​អូរ​ត្រាយ ស្ថិត​នៅ​ភូមិ​ពាក់ ឃុំ​យ៉ាង​ទុង ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។ ប្រតិបត្តិ​ការណ៍​ចុះ​បង្ក្រាប និង​រឹបអូស​ឈើប្រណិត​ខាងលើ​នេះ​គឺ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ ។ 

ស្ថិត​នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ​ដែល​ដឹកនាំ​ដោយ​លោក សុខ មីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ និង​មានការ​ចូលរួម​ពី​លោក ស៊ី​ម លី​ន អភិបាលរង​ស្រុក​អូ​រយ៉ា​ដាវ និង​ជា​ប្រធាន​គណៈ​ក​ម្មា​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ។ មាន​ចំងាយ​ពី​ភូមិ​ពាក់​ប្រមាណ​ជាង​២០០​ម៉ែត្រ​ប៉ុណ្ណោះ​ដែល​ឈ្មួញ​មិន​ស្គាល់​មុខ​ដឹក​ជញ្ជូន​ទៅ​លាក់​ទុក​បម្រុង​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។ កម្លាំង​ចម្រុះ​បាន​ធ្វើការ​រឹបអូស​ឈើ​ទាំងនោះ​មក​រក្សា​ទុក​នៅ​សាលាស្រុក​អូ​រយ៉ា​ដាវ​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ជំនាញ​វាស់វែង​ចាត់ការ​តាម​ច្បាប់​ព្រៃឈើ ៕