ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​គួរ​បរិភោគ​រាល់ថ្ងៃ​ដើម្បី​សម្អាតសរសៃឈាម​ និង​បង្ការ​គាំងបេះដូង

6 ឆ្នាំ មុន

សរសៃឈាម​អាកទែរ​គឺជា​សរសៃឈាម​ដែល​បញ្ជូន​ឈាមមាន​អុក​ស៊ី​សែន​ចេញពី​បេះដូង​ទៅ​គ្រប់​សរីរាង្គ​នៅ​ក្នុង​រាង​កាយ ។ សរសៃឈាម​អាកទែរ​ដែល​មាន​សុខភាព​ល្អ​ត្រូវ​រឹង​មាំ មាន​ភាពយឺត និង

សរសៃឈាម​អាកទែរ​គឺជា​សរសៃឈាម​ដែល​បញ្ជូន​ឈាមមាន​អុក​ស៊ី​សែន​ចេញពី​បេះដូង​ទៅ​គ្រប់​សរីរាង្គ​នៅ​ក្នុង​រាង​កាយ ។ សរសៃឈាម​អាកទែរ​ដែល​មាន​សុខភាព​ល្អ​ត្រូវ​រឹង​មាំ មាន​ភាពយឺត និង​អាច​បត់បែន​បាន ។

ការ​ស្ទះ​សរសៃឈាម​អាកទែរ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​ដូច​ជា​ជំងឺ​សរសៃឈាម​បេះដូង​រួម​ទាំង​ជំងឺ​គាំងបេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​សរសៃឈាម​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ ។

ស្ថានភាព​នេះ​អាច​ទប់ស្កាត់​បាន​ដោយ​ការ​បរិភោគ​ចំណីអាហារ​ដែល​ជួយ​សម្អាត​សរសៃឈាម​អាកទែរ ។

ខាងក្រោម​នេះ​គឺជា​អាហារ​មួយ​ចំនួន​ដែល​អាច​ជួយ​សម្អាត​សរសៃឈាម​អាកទែរ និង​ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង​នានា ។

១-​រមៀត
គ្រឿងទេស​នេះ​មាន​ផ្ទុក​សារជាតិ curcumin ដែល​វា​មាន​សារធាតុ​ការពារ​សរសៃឈាម​បេះដូង ។ សារជាតិ​ដែល​ចម្រាញ់​ចេញពី​រមៀត​អាច​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ LDL និង​ការ​កក​ខ្លាញ់​នៅ​ក្នុង​សរសៃឈាម ។

២-​ខ្ទឹមស
ខ្ទឹមស​ត្រូវ​បាន​គេ​ដឹង​ថា​អាច​បង្ការ​ជំងឺ​បេះដូង កាត់​បន្ថយ​បញ្ហា​ក្រិន​សរសៃឈាម និង​បន្ថយ​សម្ពាធ​ឈាម ។ ខ្ទឹម​សមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បង្ការ​ការ​កក​ខ្លាញ់​នៅ​ក្នុង​សរសៃឈាម ។ ខ្ទឹមស​គឺជា​អាហារ​ដែល​ល្អ​បំផុត​ក្នុង​ការ​ការពារ​ជំងឺ​គាំងបេះដូង ។

៣-​ខ្ញី
ខ្ញី​មាន​ផ្ទុក​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​នឹង​ការ​រលាក ។ វា​មាន​សារធាតុ gingerols និង shogaols ដែល​ពួក​វា​ជា​សមាសធាតុ​ការពារ​បេះដូង​ដ៏​ពូកែ ។ សារធាតុ​ចម្រាញ់​ចេញពី​ខ្ញី​អាច​ទប់ស្កាត់​ការ​ស្ទះ​សរសៃឈាម​និង​ការពារ​ជំងឺ​គាំងបេះដូង ។

៤-​ម្ទេស
ម្ទេស​ផ្ទុក​សារធាតុ capsaicin ដែល​អាច​ទប់ស្កាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ LDL បាន​ដោយ​ធម្មជាតិ ។ វា​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជួយ​ពង្រឹង​លំហូរ​ឈាម ។ វា​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​លាង​សម្អាត​សរសៃឈាម ។

៥-​ក្រូចឆ្មារ
ក្រូចឆ្មារ​អាច​ជួយ​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ទប់ស្កាត់​ការ​បំផ្លាញ​ដោយ​អុកស៊ីតកម្ម និង​ធ្វើ​ឲ្យ​សរសៃឈាម​អាកទែរ​មាន​សុខភាព​ល្អ ។ វា​ផ្ទុក​វីតាមីន​C ដែល​ជួយ​កាត់​បន្ថយ​ការ​រលាក និង​ពង្រឹង​សរសៃឈាម​អាកទែរ ៕