ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បឿន​រថយន្ត​ដឹក​គ្រញូង​លោត​ឆត្រ​ព្រលះ​អ្នក​ជិះ​ម៉ូតូ​ស្លា.ប់​2​នាក់​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧

ខេត្តកំពង់ធំ ៖ ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ផ្លូវ​វាង​ក្រុង​ស្ទឹង​សែន​ស្ថិត​ក្នុងភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ទោ ញ៉ែ​ម ឈុ​ន​លី អធិការ​នគរបាល​ក្រុង​បាន​ប្រាប់ កោះសន្តិភាព ថាបើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ​ឆ្នូត​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២I-០៧៣០ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ខាង​ខេត្តសៀមរាប​ទៅ​ភ្នំពេញ លុះ​មក​ដល​ចំណុច​កើតហេតុ​ខាងលើ​រថយន្ត​ក៏​បាន​បុក​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ កំពង់ធំ ១E-៤៧៣៤ យ៉ាង​ពេញទំហឹង​អូស​ម៉ូតូ​ប្រហែល​២០០​ម៉ែត្រ ខណៈ​ជន​រង​គ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​ឆ្លងថ្នល់​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៥១៥ បន្ទាប់​ពី​បង្កហេតុ​រួច​អ្នកបើកបរ​រថយន្ត​រត់គេច​ខ្លួន​បាត់​ទាំង​យប់​បន្សល់​ជន​រង​គ្រោះ​ស្លាប់​យ៉ាង​អាណោចអាធម៌​នៅ​លើ​ដងផ្លូវ ។ 

ជន​រង​គ្រោះ​ទី​១​អ្នក​បើក​ម៉ូតូ​ឈ្មោះ នឿ​ន នេ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ពាម​គ្រែង ឃុំ​ក្តី​ដូង ស្រុក​កំពង់ស្វាយ (​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​) និង​ទី​២​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ សុ​ន ប៊ុ​ន​ស៊ើប ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​បូ​ពឹង ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ (​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​) ។ 

ក្រោយ​ពេល​កើតហេតុ​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ក កុសល ស្នងការ​នគរបាល​ខេត្ត​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ស្ទូ​ក​រថយន្ត​ដឹក​គ្រញូង និង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​១៥ ខែសីហា ឆ្នាំ​២០១៧ នេះ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​វាស់វែង​ឈើ​គ្រញូង​នៅ​ក្នុង​រថយន្ត​មាន​ចំនួន​១២៨​ដុំ ស្មើនឹង​១.២១១​ម៉ែត្រគូប ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​ប្រគល់​ឲ្យ​ខាង​នគរបាល​ចរាចរណ៍​យក​ទៅ​រក្សា​ទុក ៕