ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​បាន​ហើយ​ត្រូវ​ម្ចាស់​តាម​ទាន់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​គ្នា​ពីរ​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញចាប់​បាន នាំ​គ្នា​ចោមរោម​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង បែក​មុខ​បែក​មាត់​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ខណៈ​ដែល​រូបគេ និង​បក្ខពួក​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ម៉ា​កនិច​មួយ​គ្រឿង បាន​ហើយ​នាំ​គ្នា​បណ្តើរ​ចេញ​បាន​ជាង​១០០​ម៉ែត្រ ម្ចាស់​គេ​ឃើញ​ទាន់ និង​ស្រែ​កថា <<​ចោរ​ៗ>> ។

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​គ្នា​ពីរ​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញចាប់​បាន នាំ​គ្នា​ចោមរោម​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង បែក​មុខ​បែក​មាត់​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ខណៈ​ដែល​រូបគេ និង​បក្ខពួក​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ម៉ា​កនិច​មួយ​គ្រឿង បាន​ហើយ​នាំ​គ្នា​បណ្តើរ​ចេញ​បាន​ជាង​១០០​ម៉ែត្រ ម្ចាស់​គេ​ឃើញ​ទាន់ និង​ស្រែ​កថា <<​ចោរ​ៗ>> ។

ហេតុការណ៍​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​៩០​កែង​និង​ផ្លូវ​លេខ​៤៧ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល បាន​ប្រាប់​ឱ្យ​ដឹង​ថា ៖ បុរស​ជនសង្ស័យ ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ ងួ​ន ចាន់​ថន អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​មានឈ្មោះ ឡេ​ង សុខុម អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​ភោជនីយដ្ឋាន ស្នាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ ។ មុន​ពេល​កើតហេតុ នារី​រង​គ្រោះ បាន​ចត​ម៉ូតូ​ម៉ា​កនិច ពណ៌​ស (​បិទ​ស្កុ​ត​ព៌​ណ​ខៀវ​) ពាក់​ស្លាក​លេខ ភ្នំពេញ ១BQ-៩៤៦៣ មួយ​គ្រឿង ដោយ​ចាក់សោ​.​ក​ត្រឹមត្រូវ ទុក​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន ពេល​នោះ​ក៏​ស្រាប់តែ​បានឮ​សំឡេង ដោយ​មានការ​សង្ស័យ នាង​ក៏​បាន​រត់​ចេញពី​ក្នុងផ្ទះ​មក​រក​មើល​មិនឃើញ​ម៉ូតូ​របស់​ខ្លួន ។

តាម​ប្រភព​ដដែល ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​នាង​ក៏​បាន​រត់​ចេញ​មក​ក្រៅ​ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ​បុរស​ជា​ជនសង្ស័យ​ចំនួន​២​នាក់ កំពុង​តែ​នាំ​គ្នា​បណ្តើរ​ម៉ូតូ​របស់​នាង​យក​ទៅ​បាន​ជាង​១០០​ម៉ែត្រ​ទៅ​ហើយ នាង​ក៏​រត់​ដេញ​តាម និង​ស្រែ​កថា <<​ចោរ​ៗ>> ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ទៅ​ដល់​ក្រុម​ប្រជាពលរដ្ឋ ដែល​នៅ​ក្បែរ​ខាង​នាំ​គ្នា​ជួយ​ដេញចាប់​បាន​ម្នាក់ វាយ​បែក​មុខ​បែក​មាត់​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ទើប​ប្រគល់​ឲ្យ​កម្លាំង​មាន​សម្ថ​កិច្ច និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច ក៏​បាន​ប្រគល់​ម៉ូតូ​មួយ​គ្រឿង​ខាល​លើ​ទៅ​ឱ្យ​នារី​រង​គ្រោះ​វិញ ចំណែកឯ​បុរស​ជា​ជនសង្ស័យ រួម​ទាំង​ឧបករណ៍​កាច់​.​ក​ម៉ូតូ​ចំនួន​មួយ ត្រូវ​បាន​នាំ​ខ្លួន​យក​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក ដើម្បី​ធ្វើការ​សាកសួរ និង​កំណត់ហេតុ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕