ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះទៅ​រួច! គេ​ថត​ហើយ​នៅ​ញញឹម និង​លើក​ដៃ​ស្វាគមន៍​ទៀត​

6 ឆ្នាំ មុន

«Daily Mail» ​របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហាញ​គូស្នេហ៍​រួមរ័ក​យ៉ាង​រោលរាល​នៅ​បរិវេណ​តាំង​ពិព័រណ៍​សត្វ​ដោយ​មិន​ខ្មាស​អៀន​មនុស្ស​ម្នា​ដែល​នៅ​ទីនោះ​ទេ ។

«Daily Mail» ​របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហាញ​គូស្នេហ៍​រួមរ័ក​យ៉ាង​រោលរាល​នៅ​បរិវេណ​តាំង​ពិព័រណ៍​សត្វ​ដោយ​មិន​ខ្មាស​អៀន​មនុស្ស​ម្នា​ដែល​នៅ​ទីនោះ​ទេ ។

ក្រៅពី​មិន​ខ្វល់​ដល់​ក្រសែភ្នែក​របស់​ទស្សនិកជន​នោះ បុរស​ជា​គូស្នេហ៍​ងាក​ញញឹម និង​លើកដៃ​ស្វាគមន៍​អ្នក​ថត​វី​ដេ​អូ​ទៀត​ផង ។

វី​ដេ​អូ​ឃ្លី​ប​នោះ​ត្រូវ​គេ​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ប៉ុន្តែ​លុប​ចោល​វិញ​តាម​ការ​ស្នើ​សុំ​របស់​អ្នក​រៀបចំ​កម្មវិធី​តាំងពិព័រណ៍ ។

អ្នកចូលរួម​ក្នុង​កម្មវិធី​នោះ​យល់​ឃើញ​ថា ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​គឺជា​រឿង​មិន​សមគួរ​ទាល់តែ​សោះ ព្រោះ​អ្នក​ដែល​ទៅ​ទីនោះ​មើល​ការ​តាំង​បង្ហាញ​សេះ ឬ​ឆ្កែ មិនមែន​មើល​ការ​រួមរ័ក​ទេ ។

ប៉ូលិស​បាន​ទៅ​សួរនាំ និង​ចាប់ខ្លួន​លោក​ Robert Beasley​ អាយុ​២៨​ឆ្នាំ ជា​កីឡាករ​បោកចម្បាប់ និង​នាង​Desiree Anderson​អាយុ​២៨​ឆ្នាំ​ជា​ប្រពន្ធ ដោយ​មើល​ស្គាល់​ពួក​គេ​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប ។ ទាំង​២​នាក់​នោះ​រង​ចោទប្រកាន់​ពី​បទ​រួមរ័ក​នៅ​ទី​សាធារណៈ ប៉ុន្តែ​មានការ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ ៕