ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិបាលខេត្ត ៖ អ្នក​ជាប់​និទ្ទេស​A​​ក្នុង​ខេត្តមណ្ឌលគិរី​លោក​នឹង​ផ្តល់​ម៉ូតូ​1​គ្រឿង​ជូន​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​ថា បេក្ខភាព​ដែល​ជាប់​និទ្ទេស​A​ក្នុង​ការ​ប្រលង​បាក់​ឌុ​ប​ក្នុង​ខេត្តមណ្ឌលគិរី​លោក​នឹង​ផ្តល់​ម៉ូតូ​១​គ្រឿង​ជូន

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​ថា បេក្ខភាព​ដែល​ជាប់​និទ្ទេស​A​ក្នុង​ការ​ប្រលង​បាក់​ឌុ​ប​ក្នុង​ខេត្តមណ្ឌលគិរី​លោក​នឹង​ផ្តល់​ម៉ូតូ​១​គ្រឿង​ជូន ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្ស​នុ​សិស្ស​រៀន​បំប៉ន ដើម្បី​ត្រៀមប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​ហ៊ុន​សែន​មណ្ឌលគិរី កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​បាន​ផ្តល់​នូវ​បទ​ពិសោធន៍ និង​អនុសាសន៍​ល្អ​ៗ​មួយ​ចំនួន​ដល់​សិស្សានុសិស្ស​ទាំងអស់ ដើម្បី​យក​ទៅ​អនុវត្ត​ក្នុង​ថ្ងៃ​ប្រលង​ឲ្យ​បាន​ទទួល​បាន​ជោគជ័យ ហើយ​នេះ​គឺជា​ឆ្នាំ​ទី​៤​ហើយ​ក្នុង​ការ​កែទម្រង់​ស៊ីជម្រៅ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ក្នុង​ការ​រឹត​បន្តឹង​លើ​វិស័យ​អប់រំ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សិស្សានុសិស្ស​មានចំណេះ​ដឹង និង​បញ្ចេញ​នូវ​សមត្ថភាព​ពិតប្រាកដ ។ ជាមួយ​គ្នា​នេះ​ដែរ​អភិបាលខេត្ត បាន​ណែនាំ​ដល់​ប្អូន​ៗ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​សិក្សា​ស្រាវជ្រាវ​រក​ឯកសារ​ផ្សេង​ៗ និង​ត្រូវ​រំ​ឮ​ក​មើល​មេរៀន​ឡើង​វិញ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​ប្រលង ជា​ពិសេស​ត្រូវ​ប្រឹងប្រែង​បញ្ចេញ​ឲ្យ​អស់ពី​សមត្ថភាព​របស់​ខ្លួន ដើម្បី​ទទួល​បាន​ជោគជ័យ ។ ដូច្នេះ​ដើម្បី​ជា​ការ​ផ្តល់​កំលាំងចិត្ត និង​លើកទឹកចិត្ត​ដល់​សិស្ស​ទាំងអស់​ដែល​ជាប់​និទ្ទេស​A​ក្នុង​ការ​ប្រលង​បាក់​ឌុ​ប​ក្នុង​នាម​លោក​ជា​អភិបាលខេត្ត​នឹង​ផ្តល់​ម៉ូតូ​០១​គ្រឿង​ជូន ហើយ​សង្ឃឹមថា នៅ​ឆ្នាំ​នេះ​ប្អូន​ៗ​នឹង​បន្ត​យកជ័យ​លា​ភី​បន្ថែម​ទៀត ដើម្បី​លើក​ស្ទួយ​កិត្តិយស​របស់​ខេត្ត សាលារៀន គ្រួសារ និង​ខ្លួនឯង​ផ្ទាល់​តែ​ម្តង ។ ទន្ទឹម​នឹង​នោះ​អភិបាលខេត្ត​មណ្ឌលគិរី​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ លោកគ្រូ អ្នកគ្រូ​ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា ទាំង​កម្លាំងកាយ​ចិត្ត​ខិតខំ​បង្ហាត់បង្រៀន​បំប៉ន​ដល់​សិស្ស​បន្ថែម​សម្រាប់​ត្រៀមប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ ។ 

តាម​ការ​បញ្ជាក់​របស់​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​លោក ទឹម សង្វាត បាន​ឲ្យ​ដឹង​ថា ការ​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១ ខែសីហា មាន​រយៈពេល​២​ថ្ងៃ បែក​ចែក​ជា​ពីរ​មណ្ឌល​ប្រលង មាន​ថ្នាក់​វិ​ទ្យ​សាស្ត្រ និង​ថ្នាក់​វិទ្យា សាស្ត្រ​សង្គម ហើយ​បេក្ខជន​ទាំងអស់​មក​ពី​វិទ្យាល័យ​ក្រុង​/​ស្រុក ទាំង​៥​ទូ​ទាំង​ខេត្ត​ចំនួន​៣២០​នាក់ ស្រី​១៦៨​នាក់ ត្រូវ​មក​ប្រលង​នៅ​វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ៕