ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ផ្ទេរ​ចូល​កាន់​មុខ​តំណែង​ប្រធាន​ពន្ធនាគារ

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ នៅ​សាល​ប្រជុំ​សាលាខេត្ត​រតនគីរី មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ចូល​កាន់​មុខ​តំណែង​ប្រធាន​ពន្ធនាគារ​ខេត្ត នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួងមហាផ្ទៃ ។

ខេត្តរតនគិរី ៖ រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ នៅ​សាល​ប្រជុំ​សាលាខេត្ត​រតនគីរី មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ចូល​កាន់​មុខ​តំណែង​ប្រធាន​ពន្ធនាគារ​ខេត្ត នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួងមហាផ្ទៃ ។

ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម អគារ​នុ​រក្ស​ថ្នាក់​១ សត្តិ​បណ្ឌិត ចាន់ គឹ​ម​សេង អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួងមហាផ្ទៃ និង​ឯកឧត្តម ញ៉ែ​ម សំ​អឿ​ន អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ថង សា​វុន អភិបាលខេត្ត ។

យោង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ស្តី​ពី​កាត​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ សម្រេច​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច លោក​ឧត្តម​អគារ​នុ​រក្ស​ថ្នាក់​លេខ​៣ អ៊ុ​ក គឹ​ម​ជន ពី​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ឲ្យ​ទៅ​កាន់​មុខ​តំណែង​ជា​ប្រធាន​ពន្ធនាគារ​ខេត្តរតនគិរី ។ ផ្ទេរ​ភារកិច្ច លោក​ឧត្តម​អគ្គរ​នុ​រក្ស​ថ្នាក់​លេខ​៣ ទី​ន សុវណ្ណ​នី ពី​ប្រធាន​ពន្ធនាគារ​ខេត្តរតនគិរី ឲ្យ​មក​កាន់​មុខ​តំណែង​ជា​អនុប្រធាន​នាយកដ្ឋាន​សន្តិសុខ​ពន្ធនាគារ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ ។

លោក​ឧត្តម​អគារ​នុ​រក្ស អ៊ុ​ក គឹ​ម​ជុន ដែល​ទើប​ប្រកាស​ចូល​កាន់​មុខ​តំណែង​ជា​ប្រធាន​ពន្ធនាគារ​ខេត្តរតនគិរី បាប​ប្តេជ្ញា​ថា ការ​ទទួល​បាន​មុខ​តំណែង​ថ្មី​នា​ពេល​នេះ គឺជា​ឱកាស​ឲ្យ​លោក​បាន​រៀនសូត្រ​ដកស្រង់​បទ​ពិសោធ​ការងារ​ល្អ​ៗ សម្រាប់​បង្កើន​សមត្ថភាព​ផង និង​ចូលរួម​ចំណេ​ក​ចំណេះដឹង និង​បទ​ពិសោធ​ការងារ​ដែល​ខ្លួន​ធ្លាប់​មាន​កន្លង​មក ផ្តល់​ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធនាគារ​នៅ​ក្នុង​រូបភាព ដើម្បី​រួម​គ្នា​អនុវត្ត​ឲ្យ​បាន​ជោក​ជ័យ នូវ​ភារកិច្ច ដែល​ថ្នាក់ដឹកនាំ​អគ្គនាយក​ពន្ធនាគារ និង​ក្រសួងមហាផ្ទៃរ ប្រគល់​ជូន ។

លោក អ៊ុ​ក គឹ​ម​ជុន ប្តេជ្ញា គោរព​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទ​វិន័យ និង​ក្រមសីលធម៌​មន្ត្រី​ពន្ធនាគារ ចូល​រូ​ម​សហការ​អនុវត្ត​តួនាទី​ភារកិច្ច បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព​ពន្ធនាគារ និង​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ធានា​សន្តិសុខ ស​វត្ថិ​ភាព ដើម្បី​អនុវត្ត​ការ​អប់រំ​ស្តា​នីតិសម្បទា​ជន​ជាប់​ឃុំ និង​លើក​ស្ទួយ​ការ​អភិវឌ្ឍន៍​អង្គភាព  ស្រប​តាម​គោល​ការ​របស់​ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​គណៈ​អភិបាលខេត្ត ។

ឯកឧត្តម ញ៉ែ​ម សំ​អឿ​ន អភិបាលរង​ខេត្ត និង​ឯកឧត្តម ចាន់ គឹ​ម​សេង បាន​លើក​ឡើង​ថា ការ​ផ្ទេរ​ចូល​កាន់​តំណែង​ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគីរី​នា​ពេល​នេះ គឺ​មាន​លក្ខណៈ​សម​ស្រប ហើយ​ការ​ផ្លាស់​ប្តូរ​ផ្ទេរ ឬ​សម្រួល​ភារកិច្ច​របស់​មន្ត្រីរាជការ គឺជា​កិច្ចការ​ដែល​មាន​ចែង​ក្នុង​ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត និង​មាន​គោលបំណង​ដើម្បី​ផ្លាស់​ប្តូរ​ចែករំលែក​ដកស្រង់​បទ​ពិសោធ​ការងារ ពី​កន្លែង​ការងារ​មួយ​ទៅ​កន្លែង​ការងារ​មួយ ឬ​ពី​មន្ត្រី​ម្នាក់​ទៅ​មន្ត្រី​ម្នាក់ ធ្វើ​យ៉ាងណា​ធានា​ការ​គ្រប់គ្រង​ស្ថាប័ន​នីមួយ​ៗ ប្រកបដោយ​សក្តានុពល និង​ប្រសិទ្ធិ​ភាព​កាន់តែ​ប្រសើរ​បន្ថែម​ទៀត ។

ឯកឧត្តម ញ៉ែ​ម សំ​អឿ​ន និង​ឯកឧត្តម ចាន់ គឹ​ម​សេង បាន​ផ្តាំផ្ញើ​ដល់​ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគីរី ដែល​ចូល​កាន់​តំណែង​ថ្មី ត្រូវ​ខិតខំ​រៀនសូត្រ អនុវត្ត​តាម​គំរូ​ល្អ​ៗ​របស់​ថ្នាក់ដឹកនាំ​ពន្ធនាគារ​មុន​ៗ ដើម្បី​បន្ត​ដឹកនាំ​គ្រប់គ្រង​អង្គភាព​អោយ​មាន​សន្តិសុខ សុវត្ថិភាព និង​អនុវត្ត​ការងារ​អប់រំ​ស្តា​នីតិសម្បទា​ជន​ជាប់​ឃុំ​កែប្រែ​ខ្លួន​បានជា​ពលរដ្ឋ​ល្អ ក្នុង​សង្គម ជា​ពិសេស​ត្រូវ​មានការ​ច្នៃប្រឌិត​ជួយ​អភិវឌ្ឍន៍ កសាង​អង្គភាព​ឲ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ដើម្បី​រួមចំណែក​សម្រេច​ឲ្យ​បាន​គោលដៅ​ផែនការ​យុទ្ធសាស្ត្រ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ ៕