ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួនស្ទាក់​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ​ទីបំផុត​ទើប​ចាប់​បាន

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​សហការ​ជាមួយ​នគរបាល​ស្រុក​ពាម​ជ​រ៍​ពួនស្ទាក់​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ

ខេត្តព្រៃវែង ៖ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​សហការ​ជាមួយ​នគរបាល​ស្រុក​ពាម​ជ​រ៍​ពួនស្ទាក់​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ទីបំផុត​ទើប​អាច​ចាប់​បាន​ទូក​ដឹក​ដើម​រាំង​មួយ​ដើម​ដែល​ឈ្មួញ​បំណង​ដឹក​យក​ទៅ​លក់​វៀតណាម​នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី លោក អូន ស៊ី​ណាត នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ព្រៃវែង ។

លោក​បន្ត​ថា ដើម​រាំង​នេះ​ត្រូវ​បាន​ឈ្មួញ​បាន​លួច​គាស់​យក​ពី​ចំណុច​បឹង​បាក់​ឪ ឬ​បឹង​ក​ន្ទិ​ល ព្រំប្រទល់ ឃុំ​អង្គរ​អង្គ និង​ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជ​រ៍ ខេត្តព្រៃវែង ហើយ​សង្កាត់​រដ្ឋបាល​ជលផល​ពាម​ជ​រ៍​សហ​ការណ៍​ជាមួយ​នគរបាល​ស្រុក​បាន​ចុះ​បង្ក្រាប​បទ​ល្មើ​ល​ជលផល​ដែល​ជា​ការ​ដឹក​ជញ្ជូន​ប្រភេទ​ឈើ​ព្រៃ​លិច​ទឹកជា​លក្ខណៈ​អាជីវកម្ម​គ្មាន​លិខិតអនុញ្ញាត​នៅ​វេលា​ម៉ោង​២​យប់ ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ ដែល​ក្នុង​នោះ​មាន​ដើម​រាំង​១​ដើម ទូក​ផា​១​គ្រឿង ។

លោក​បន្ត​ថា ដើម​រាំង​នេះ​មាន​ទំហំ​ធំ ឈ្មួញ​មាន​ល្បិច​ខ្ពស់​ពេល​ទឹក​ឡើង​ពួក​វា​បាន​ប្រើ​ម៉ាស៊ីន​បាញ់​ខ្យល់​បាញ់​ជុំវិញ​គល់រាំង​ឲ្យ​ដី​ចេញ​សល់​តែ​ឬ​ស ហើយ​វា​បាន​ចុះ​មុជទឹក​យករ​ណា​អារ ហើយ​បាន​ពន្លិច​ទូក​ដាក់​ដើម​រាំង​លើ​ទូក​បូមទឹក​ចេញ​ដាក់​ម៉ាស៊ីន​ទូក​ឡើង​វិញ រួច​បំណង​នាំ​ចេញ​ទៅ​វៀតណាម ហើយ​បើ​និយាយ​ពី​តម្លៃ​នៃ​ដើម​រាំង​ទាំងនេះ​ក្នុង​មួយ​ដើម​ៗ​គឺ​រាប់​ពាន់​ដុល្លារ ។ ចំពោះ​ដើម​រាំង​ដែល​ចាប់​បាន​នេះ បច្ចុប្បន្ន​បាន​នាំ​យក​ទៅ​ដាំ​នៅ​សង្កាត់​រដ្ឋបាល​ជលផល​ពាម​ជ​រ៍ ហើយ​ស្វែងរក​ម្ចាស់​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕