ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សុំ​លុយ​២​ពាន់​រៀល​មិន​បាន ដុត​ផ្ទះ​ឆេះ​ហ្មត់

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា​បែក​ថ្នាំ​ញៀន ខឹង​សុំ​លុយ​ម្តាយបង្កើត​២,០០០​រៀល​មិន​បាន ដុត​ផ្ទះ​យាយ​ឆេះ​ហ្មត់​អស់​មួយ​ខ្នង ហើយ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​មួយ​ខ្នង​ឆេះ​អស់​មួយ​ចំហៀង​ទៀត ។

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា​បែក​ថ្នាំ​ញៀន ខឹង​សុំ​លុយ​ម្តាយបង្កើត​២ពាន់​រៀល​មិន​បាន ដុត​ផ្ទះ​យាយ​ឆេះ​ហ្មត់​អស់​មួយ​ខ្នង ហើយ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​មួយ​ខ្នង​ឆេះ​អស់​មួយ​ចំហៀង​ទៀត ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១៦​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ដី​ឥ​ដ្ធ​កោះ​ផុស​២ ឃុំ​ដី​ឥ​ដ្ធ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ផ្ទះ​ដែល​ឆេះ​អស់ទាំង​ស្រុង​ទំហំ​៥.៥​ម​×៧.៥​ម ជញ្ជាំង​ក្តារ​ប្រក់​ស័ង្កសី​មាន​ម្ចាស់​ឈ្មោះ យាវ ស៊ន ភេទ​ស្រី អាយុ​៨១​ឆ្នាំ ត្រូវជា​ជីដូន​បង្កើត​របស់​បុរស​ឈ្មោះ មាស សា​រ៉ា​ក់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ដែល​ជា​អ្នក​ដុត រួច​ហើយ​បាន​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​មួយ​ខ្នង​ទៀត ទំហំ​៧​ម​×៩.៥​ម ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ឆេះ​ជញ្ជាំង​ផ្ទះ​អស់​មួយ​ចំហៀង ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ សៀង ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ។

ប្រភព​ព័ត៌មាន​និយាយ​ថា មុន​ពេល​កើតហេតុ បុរស​ឈ្មោះ មាស សា​រ៉ា​ក់ អាយុ​២២​ឆ្នាំ ដែល​គេ​សង្ស័យ​ជា​មនុស្ស​ញៀន​ថ្នាំ បាន​សុំ​លុយ​ម្តាយបង្កើត​ឈ្មោះ អ៊ុំ សឿ​ន ចំនួន​២ពាន់​រៀល តែ​ម្តាយ​មិន​ឲ្យ បាន​ខឹង​ក៏​ឡើង​ទៅ​លើ​ផ្ទះ ដាក់​គន្លឹះទ្វារ ដុត​សម្លាប់​ខ្លួនឯង ប៉ុន្តែ​ត្រូវ​បាន​បងប្អូន​ឡើង​ទៅ​ជួយ​រំដោះ​មនុស្ស​រួច​ផុត​ពី​ការ​ស្លាប់ តែ​បែរជា​មក​ជាប់អន្ទាក់​សមត្ថកិច្ច ដោយសារ​តែ​ជន​នេះ​បាន​ដុត​ផ្ទះ​ជីដូន​របស់​ខ្លួន​ឆេះ រួម​ជាមួយ​សម្ភារ​ជា​ច្រើន​ទៀត​អស់ទាំង​ស្រុង ហើយ​បាន​រាលដាល​ឆេះ​ដល់​ផ្ទះ​អ្នក​ជិតខាង​មួយ​ចំហៀង​ទៀត បើ​កុំ​តែ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​កៀនស្វាយ ដឹកនាំ​ដោយ​លោក​អធិការ ប៉ា សំអិត អធិការ​ស្រុក​ចុះ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​បាន​ទាន់​ពេល កុំ​អី​ត្រូវ​ឆេះ​ទាំងស្រុង​ដូច​គ្នា ។

ជន​បង្ក​ឈ្មោះ មាស សា​រ៉ាត់ ត្រូវ​បាន​នគរបាល​ស្រុក​កៀនស្វាយ កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕