ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរនេះ​ខ្លាំងបាត់! បា.ញ់ថ្នាំបិទកាមេរ៉ា​​ទូអេធីអឹមលួចប្រាក់​ តែភ្លាត់​ឆេះហ្មត់…

6 ឆ្នាំ មុន

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​ឆេះ​ទូ​អេ​ធី​អឹ​ម​របស់​ធនាគារ​មួយ ដោយ​ខាតបង់​អស់​រាប់​ម៉ឺន​ដុល្លារ បន្ទាប់​​ពី​មាន​ចោរ​មួយ​ក្រុម​ធ្វើ​សកម្មភាព​យក​ធុង​ហ្គា​សម​ក​ផ្លុំ​ប៉ុនប៉ង​លួច​ប្រាក់​ពី​ក្នុង​ទូ​អេ​ធី​អឹ​ម​នោះ ក៏​ប៉ុន្តែ​សកម្មភាព​ពួក​គេ​ធ្វើ​មិន​

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​ឆេះ​ទូ​អេ​ធី​អឹ​ម​របស់​ធនាគារ​មួយ ដោយ​ខាតបង់​អស់​រាប់​ម៉ឺន​ដុល្លារ បន្ទាប់​​ពី​មាន​ចោរ​មួយ​ក្រុម​ធ្វើ​សកម្មភាព​យក​ធុង​ហ្គា​សម​ក​ផ្លុំ​ប៉ុនប៉ង​លួច​ប្រាក់​ពី​ក្នុង​ទូ​អេ​ធី​អឹ​ម​នោះ ក៏​ប៉ុន្តែ​សកម្មភាព​ពួក​គេ​ធ្វើ​មិន​បាន​សំរេច ស្រាប់តែ​ឆេះ​ទូ​នោះ​តែ​ម្ដង ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៣​ទៀប​ថ្ងៃ​ទី​១៥ សីហា ស្ថិត​លើ​ផ្លូវ​ចូល​ផ្សារ​ក្ដាម ក្នុងភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប​ខេត្ត​កែប ។

បើ​លោក​វរ​សេនី​ទោ សូ​ង ស៊ិ​ន អធិការ​នគរបាល​ក្រុង​បានឱ្យ​ដឹង​បន្ថែម​ថា ក្រុម​មិន​ស្គាល់​មុខ​នោះ បាន​ធ្វើ​សកម្មភាព​យក​ធុងហ្គា​ស​ម​ក​ផ្លុំ​ដើម្បី​យក​ប្រាក់​ក្នុង​ទូ​អេ​ធី​អឹ​ម ដែល​កើតឡើង​ក្នុង​ចន្លោះ​ម៉ោង​៣​យប់​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ សីហា ។ ប៉ុន្តែ​មិនដឹង​ថា ផ្លុំ​ហ្គា​ស​នោះ​យ៉ាងម៉េច​នោះ​ទេ បានជា​ហ្គា​ស​នោះ​ត្រូវ​ឆ្លង​ឆេះ​បែប​នេះ និង​ឆេះ​ប្រាក់​ខ្ទេចខ្ទី​តែ​ម្តង ។

លោក​បន្ត​ថា បច្ចុប្បន្ន កម្លាំង​នគរបាល​កំពុង​តែ​ធ្វើការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​វែកមុខ​ជន​ដៃដល់ ។ បើ​តាម​អ្នក​ដែល​មក​ចោមរោម​មើល នៅ​តែ​អះអាង​ថា ក្រុម​ចោរ​ពិតជា​មាន​ជំនាញ ព្រោះ​មុន​ធ្វើ​សកម្មភាព​ក្រុម​ចោ បាន​យក​កំប៉ុង​ថ្នាំ​ពណ៌​ខ្មៅ​បាញ់​កា​ម៉ា​រ៉ា​សុវត្ថិភាព​បាត់​ទៀត ។