ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ត្រូវ​ពិន័យ​មិន​ឲ្យ​ចូល​ប្រកួត​៥​ដង​ក៏​ដោយ ក៏ Ronaldo នៅ​តែ​សប្បាយចិត្ត

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo មើលទៅ​ហាក់បីដូចជា​សប្បាយ​ចិត្តជា​ធម្មតា ក្រោយ​ត្រូវ​បាន​គេ​ពិន័យ​មិន​ឲ្យ​ចូល​ប្រកួត​៥​ដង​នា​ពេល​ខាង​មុខ ដោយសារ​តែ​ច្រាន​អាជ្ញាកណ្តាល…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo មើលទៅ​ហាក់បីដូចជា​សប្បាយ​ចិត្តជា​ធម្មតា ក្រោយ​ត្រូវ​បាន​គេ​ពិន័យ​មិន​ឲ្យ​ចូល​ប្រកួត​៥​ដង​នា​ពេល​ខាង​មុខ ដោយសារ​តែ​ច្រាន​អាជ្ញាកណ្តាល ។

កីឡាករ​ក្រុម​អធិរាជ​ស Real Madrid វ័យ​៣២​ឆ្នាំ បាន​ច្រាន​អាជ្ញាកណ្តាល លោក Ricardo de Burgos Bengoetxea ពីក្រោយ​ខ្នង ក្នុង​ការ​ប្រកួត​ជាមួយ Barca នៅ​ពេល​ដែល​លោក​ឲ្យ​កាត​លឿង​ជា​លើក​ទី​ពីរ ដែល​ជា​កាត​ដេញ​ចេញ ។

ដោយសារ​តែ​ហេតុនេះ​ហើយ ទើប​អាជ្ញាកណ្តាល​សម្រេច​ពិន័យ Ronaldo មិន​ឲ្យ​ចូល​ប្រកួត​នា​ពេល​ខាង​មុខ​ចំនួន​៥​ដង ។

តែ​ទោះបីជា​អ​ញ្ចឹ​ង​ក៏​ដោយ ក៏​វា​ហាក់បីដូចជា​គ្មាន​អ្វី​កើតឡើង​ចំពោះ Ronaldo ដែរ ។ កីឡាករ​រូប​នេះ នៅ​តែ​សប្បាយ​ចិត្តនឹង​ការ​ហ្វឹកហាត់​ជា​ធម្មតា​របស់​ខ្លួន ៕