ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​៩​គ្រឿង​ត្រូវ​ឃាត់​រក្សា​ទុក ចាំហៅ​អាណាព្យាបាល​មក​ធានា

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ម៉ូតូ​ចំនួន​៩​គ្រឿង ត្រូវ​បាន​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង បាន​ធ្វើការ​ឃាត់​រក្សា​ទុក ដែល​ក្រុម​ក្មេង​ទំនើង​ធ្វើ​ចរាចរណ៍​អាណា​ធិ​ប​តេ​យ្យ​តាម​ដងផ្លូវ បង្ក​ការ​រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ។ ប្រត្តិបត្តិការ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២២​និង​០០​នាទី ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ ។

ក្រោយ​ធ្វើការ​ដកហូត​ម៉ូតូ សមត្ថកិច្ច​បានឱ្យ​ម្ចាស់​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​វិញ ហើយ​ម៉ូតូ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ក្រុង​បាន​លុង ដើម្បី​រង់ចាំ​ឲ្យ​ម្ចាស់​ម៉ូតូ​យក​ស៊ី​ម៉ាំង និង​អំ​ពូ​ល​ភ្លើង មក​ប្តូរ​ត្រឹមត្រូវ តាម​ស្តង់ដា និង​ហៅ​អាណាព្យាបាល​មក​ធានា យក​ម៉ូតូ​ត្រលប់​ទៅ​វិញ និង​យក​ទៅ​អប់រំ​បន្ត ៕